CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញសាកសព និងបំណែកសាកសព ជនរងគ្រោះ ធ្លាក់យន្តហោះ MH17 បើទោះជាមាន ឧបសគ្គ ក៏ដោយចុះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកច្បាប់ ប្រទេសអូស្រា្តលី ក៏ដូចជាក្រុមអ្នកសង្កេតការណ៍ អន្តរជាតិដឹកនាំដោយ ប្រទេសហូឡេង់ បានរកឃើញសាកសពមនុស្ស​ ក៏ដូចជាបំណែកសាកសពមនុស្សនៅឯទីកន្លែងកើតហេតុ ធ្លាក់យន្តហោះ MH17 នៅឯភាគខាងកើត ប្រទេស អ៊ុយក្រែន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប៊ីប៊ីស៊ី ។

ប្រភពដដែល បញ្ជាក់អោយដឹងថា របកគំហើញខាងលើ អាចកើតឡើងទៅបាន ក្រោយពីមានការចុះស្រាវ ជ្រាវ និងតាមដានស៊ើបអង្កេត រយៈពេលមួយថ្ងៃពេញ នៅកន្លែងកើតហេតុ ក្នុងវិសាលភាព  ផ្ទៃដី ៣៥ គីឡូ ម៉ែត្រ ការ៉េ ពោលនៅក្នុងតំបន់ដែលកំពុងតែមានបញ្ហាប្រឈម ជាមួយនឹងជម្លោះ ។

សេចក្តីរាយការណ៍ គូសបញ្ជាក់បន្ថែមអោយដឹងថា ក្រុមអ្នកស្រាវជ្រាវ     ក្នុងស្រុក បានរកឃើញសាកសព មនុស្ស ២២៧ នាក់ ក្នុងចំណោមជនរងគ្រោះ​ដែលបានស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះ រាល់សកសព ទាំងអស់ ត្រូវបានអាជ្ញាធរ ជាប់ពាក់ព័ន្ធ បញ្ជូនទៅប្រទេស ហូឡង់  ដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណ តាម រយៈជើងហោះហើរ ។ ដោយឡែក ប្រភព  បញ្ជាក់ អំឡុង   ថ្ងៃ​ សុក្រ​ ម្សិលមិញ​ លោក  អូបាម៉ា​ និង លោក ពូទីន បានពិភាក្សាគ្នាទៅលើវិបត្តិមួយនេះ តាមរយៈការឆ្លើយឆ្លងទូរស័ព្ទ ។

គួររំឭកថា ប្រធានាធិបតី សហរដ្ឋអាមេរិក ដដែលរូបនេះ    លោក ​ បារ៉ាក់​ អូបាម៉ា​ បាន ប្រាប់ដល់សមភាគី ប្រទេសរុស្ស៊ីនោះអោយដឹងថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំង ហើយលោក សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ី និងមានផែនការដោះស្រាយ វិបត្តិមួយនេះ អោយកាន់ តែ ឆាប់កាន់តែល្អ ស្របពេលដែល កន្លែងកើត ហេតុគឺត្រូវបានគ្រប់គ្រង ដោយក្រុមឧទ្ទាមបំបែករដ្ឋ គាំទ្រ ប្រទេស រុស្ស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Breaking news Word news MH17