ព័ត៌មានអន្តរជាតិ ៖ សម្រង់អត្ថបទផ្សាយ លើគេហទំព័រសារព័ត៌មានបរទេស បានចេញផ្សាយ អោយ ដឹងថា កងកម្លាំងយោធា ប្រទេសនីហ្សេរីយ៉ា គូសបញ្ជាក់បានថា ពួកគេ បានប្រមាញ់រកឃើញ ពីទី តាំងដែលបានចាប់ជម្រិត ក្មេងស្រីជាសិស្ស ជិត ៣០០ នាក់ យកទៅលាក់ទុកហើយ ពោល រកឃើញ ទីតាំងលាក់ទុក តាំងពីខែមុនមកម្ល៉េះ តែកម្លាំងយោធា បដិសេធ ក្នុងការប្រើប្រាស់ ហឹង្សា ក្នុងប្រតិប ត្តិការរំដោះ ក្មេងស្រីទាំងនោះ ខណៈពួកគេ អាចស្លាប់ បានយ៉ាងងាយ នេះបើតាមការអោយដឹង ពី ប្រធាន ក្រសួងការពារជាតិ ប្រទេស ។
លោក Air Marshall Alex Barde អះអាង ដល់ក្រុមតវ៉ា ទាមទារ អោយមានការចាត់វិធានការដើម្បីរក ត្រលប់មកវិញ នូវបណ្តាក្មេងស្រីជិត ៣០០ នាក់ អោយដឹងកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ អោយដឹងថា កម្លាំងយោធា ប្រទេស នីហ្សេរីយ៉ា ពិតជា ជួយរំដោះបាន នូវបណ្តាក្មេងស្រីទាំងនោះ ស្របពេលដែល គាត់បន្តអោយដឹង ពួកយើងមិនអាចចាត់វិធានការ ភ្លាមៗ រហូតដល់ថ្នាក់ បាត់បង់អាយុជីវិត ពួកគេ នោះទេ បើទោះជា ក្នុងគោលបំណង ជួយពួកគេ ក៏ដោយចុះ ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ ក្មេងស្រី ជាសិស្សសាលា ប្រទេស នីហ្សេរីយ៉ាត្រូវ បានពួកក្រុម ឧទ្ទាម អ៊ីស្លាម ជ្រុលនិយម Boko Haram ចាប់ជម្រិតខ្លួន ជាបន្តបន្ទាប់ ដល់ទៅជិត បី រយនាក់ ខណៈក្រុម ឧទ្ទាមទាំងនោះ មានពេលមួយនោះ បានចេញមុខ មកទទួលខុសត្រូវ និងគំរាម ថានឹងមានការលក់បណ្តា ក្មេងស្រីទាំងនោះ ចេញទៅក្រៅប្រទេស ធ្វើជាទាសករ ថែមទៀតផង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាល់ហ្ស៊ីរ៉ា