ព័ត៌មានអន្តរជាតិ ៖ នារី វ័យ ក្មេង ៣ រូប ជាជនភៀសខ្លួន ពីព្រំប្រទល់ដែន ស៊ីរី និង អ៊ីរ៉ាក់ ពួក គេ ទាំង ៣ នាក់បានរត់គេចខ្លួនបានសម្រេចពីទាសករផ្លូវភេទក្រោមការគ្រប់គ្រងក្រុមរដ្ឋអ៊ីស្លាមជ្រុល និយមដែលត្រូវបានគេស្គាល់ឈ្មោះថា ISIS រួចបន្តដំណើររបស់ខ្លួនទៅកាន់ ទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស ទីកន្លែងដែលពួកគេបានរៀបរាប់ពីដំណើរជីវិត ដ៏ប្រឈម នៅក្រោមដៃ ពួក ISIS ។
ក្រុមនារីវ័យក្មេង ទាំង ៣ នាក់នេះ រងនូវភាពរង្គោះរង្គើផ្លូវចិត្តជាខ្លាំង ខណៈពួកគេ ពិតជាមានភាព ភ័យខ្លាចជាខ្លាំង ពោល ពួកគេមិនហ៊ានសូម្បីតែបញ្ជាក់ប្រាប់អត្តសញ្ញាណ និងមុខមាត់ពិតប្រាកដ ទៅកាន់ កាម៉េរ៉ា ខណៈពួកគេស្រាយបំភ្លឺអោយដឹងថា ពួកគេ នៅមានមិត្តភក្កិ ក៏ដូចជា សមាជិក ក្រុមគ្រួសារឯទៀត ស្ថិតនៅក្រោមដៃ ពួក ISIS នៅឡើយ ដូច្នេះ ពួកគេពិតជាមានភាពភ័យខ្លាចជា ខ្លាំងថាអាចនឹងនាំមកនូវហានិភ័យ ដល់ ក្រុមមនុស្សទាំងអស់ បើ សិន ណា ពួកគេ បញ្ជាក់អត្ត សញ្ញាណរបស់ខ្លួន ។ ក្រុមនារីវ័យក្មេងទាំង ៣ នាក់នេះបន្តអោយដឹងថាវាពិតជាលំបាកជាទីបំផុត កាលបើរំឮកដល់ពីស្ថានភាព ទោម្នេញ ទាសករផ្លូវ ភេទ នៅក្រោមដៃ ក្រុមឧទ្ទាម ISIS ។
ម្នាក់ក្នុងចំណោម ៣ នាក់ ស្ថិតនៅក្នុងវ័យ ២០ ឆ្នាំ ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា ពួកយើងត្រូវ បានពួក ISIS ចាប់រំលោភហោចណាស់ ៥ ដង ក្នុងមួយថ្ងៃ ច្រើនជាងចាប់រំលោភ ពួកគេ ក៏បានធ្វើ ការវាយប្រហារ ទៅលើរាងកាយដូចគ្នាដែរ តួយ៉ាង នារីម្នាក់ ដោយរងទុក្ខវេទនា ខ្លាំងពេក នាងសំ រេចចិត្តចូលទៅក្នុងបន្ទប់ទឹក អារ ក ដៃ សម្លាប់ខ្លួន ប៉ុន្តែនាងមិនស្លាប់នោះទេ ដូច្នេះ ពួក ISIS អារ កសម្លាប់នាងបន្ថែមទៀត ។ ក្រោយមកទៀត ពួក ISIS ស្ទុះមកជួបនាងខ្ញុំ ព្រម ទាំង និយាយថា តើនាងស្គាល់ នារី អារ ក ដៃម្នាក់នេះទេ នាង ជាមិត្តភក្កិគេឬ ? ជាការពិត នាងខ្ញុំ ពិតជាមិនអាច កំ ណត់អត្តសញ្ញាណជនរងគ្រោះបាននោះទេ ពីព្រោះមុខរបស់នាង ពោរពេញទៅដោយលំហូរឈាម ក្រោយពីអារ ក ស្លាប់ នារីជាជនរងគ្រោះម្នាក់នោះ ត្រូវបានពួក ISIS រុំ នឹងភួយ រួចបោះចោល ចូល ទៅក្នុងគំនរសម្រាម ៕
- អាន ៖ "ចូរ កម្ទេច អាមេរិក ចូរលូកថ្លើម រូងបេះដូង" ព្រោះនេះជា ការសឹងសឹក អោយបងធំ ពួកយើង
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី