(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing ទទួលបានកិច្ចសន្យាជាមួយក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងតម្លៃជាទឹកប្រាក់ចំនួន២.១ពាន់លានដុល្លារ សម្រាប់ការផលិតយន្តហោះប្រភេទ 15KC-46 នេះបើយោងតាមព័ត៌មានពីមន្ទីរបញ្ចកោណ ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ។
កិច្ចព្រមព្រៀងនេះ ជាការបន្ថែមទៅលើកិច្ចសន្យាពីមុនដែលមានតម្លៃជាទឹកប្រាក់រហូតដល់៤.២ពាន់លានដុល្លារ ពីសំណាក់ទ័ពអាកាសអាមេរិក ដើម្បីអភិវឌ្ឍន៍ និងធ្វើតេសន៍សាកល្បងទៅលើយន្តហោះ។ ចំណែកកិច្ចសន្យាដំបូងបំផុតមានតម្លៃជាទឹកប្រាក់២.៨ពាន់លានដុល្លារសម្រាប់ការផលិតយន្តហោះ១៩គ្រឿង៕
ប្រភព ៖ Reuters