ស្ទើរតែមិនគួរអោយជឿ ៖ រយៈពេលកន្លះឆ្នាំចុងក្រោយនេះ បុរសជាឪពុកជាជនពិការម្នាក់មកពី ទីក្រុង Zhanjiang ខេត្ត Guangdong ប្រទេសចិន ត្រូវបាន គេ មើលឃើញ ជាក់ស្តែងថា លោក បានព្យាយាម វារ ទៅកាន់គ្រប់ទីកន្លែង ក្នុងទីក្រុង ក្នុងគោល បំណងស្វែងរក កូនប្រុសតូចវ័យ ២ ឆ្នាំកន្លះរបស់លោក ដែលបានបាត់ខ្លួនកាលពីដើមខែ មករា ឆ្នាំ ២០១៥ ។ ក្មេងតូចបាត់ខ្លួន រូបនោះ មកទល់នឹងបច្ចុប្បន្នភាព គេមានវ័យ ៣ ឆ្នាំហើយ ប៉ុន្តែ នៅពុំទាន់រកឃើញនៅឡើយ។
គួរបញ្ជាក់ថា ឪពុកជាជនពិការរូបនេះ មានឈ្មោះថា Chen Shengkuan បានចំនាយពេលរបស់ លោកសឹងតែមួយជីវិតទៅហើយ នៅក្នុងភូមិ Suixi ដោយពុំសូវធ្វើដំណើរចេញ ឆ្ងាយនោះទេ តែ បច្ចុប្បន្នភាព ផ្ទុយស្រឡះទាំងស្រុង ដោយលោក ត្រូវ វារ ទៅកាន់គ្រប់ទីកន្លែង គោលបំណងតែ មួយគត់ ស្វែងរកកូនប្រុសរបស់ខ្លួន ។
សេចក្តីរាយការណ៍ បញ្ជាក់អោយ ដឹងថា ក្មេងប្រុសបាត់ខ្លួនរូបនោះមានឈ្មោះថា Chen Zhao- yuan បាត់ខ្លួន វេលាព្រឹកថ្ងៃទី ២ ខែ មករា បន្ទាប់ពីជីដូន ទុកអោយ នៅតែ ២ នាក់ ជាមួយនឹង បងប្អូនជីដូនមួយ ។ រយៈពេល ១០ ម៉ោងក្រោយ បើទោះជាមាន កិច្ចខិតខំប្រឹងប្រែង ស្វែងរក យ៉ាងណាក៏ដោយចុះ ក៏នៅតែរកមិនឃើញ ដោយដាក់បន្ទុក នៃការ សង្ស័យ ថា គេអាចនឹងត្រូវ ចាប់យកដោយក្រុមជួញដូរ មនុស្ស ។
ជាការគូសបញ្ជាក់ដល់ ក្រុមអ្នកសារព័ត៌មាន ក្នុងស្រុក ឪពុកពិការរូបនេះ មុននឹងវារត្រលប់ទៅ លំនៅស្ថាន វិញ សំណូមពរអោយដឹងថា ៖ ជាការពិត មានបណ្តាញសារព័ត៌មានជាច្រើននៅក្នុង ក្រុង ដូច្នេះ ខ្ញុំសង្ឃឹមថា ពួកគេនឹងជួយចុះផ្សាយ ព័ត៌មានបាត់ខ្លួនកូនប្រុសខ្ញុំបាទទៅកាន់ពិភព លោក ក្នុងន័យជួយស្វែងរកគេអោយឃើញមកវិញ ខ្ញុំនឹងមិនឈប់ វារ តាម រកគេនោះទេ ល្គិក ណារកឃើញគេ (កូនប្រុសបាត់ខ្លួន) ទើបខ្ញុំ ឈប់ វារ តាមរក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា