CamNews

ព័ត៌មានអន្តរជាតិ 

យុវសិស្ស វ័យ ១៤ ឆ្នាំ ផលិត នាឡិកាច្នៃ ច្រឡំថា គ្រាប់បែក ល្បីខ្លាំង ដល់ថ្នាក់ មេដឹកនាំឆ្លងទ្វីប កោះហៅ

ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យទើបតែ ១៤ ឆ្នាំ ក្មេងប្រុសអាមេរិក ដែលបាន   ធ្វើអោយមាន ភាពល្បីល្បាញជាខ្លាំងនៅលើ គ្រប់ទំព័រមុខសារព័ត៌មាន ក្រោយពីត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធ នឹងការយល់ច្រឡំធំ ផលិតនាឡិកាច្នៃថាជាគ្រាប់បែកបំផ្ទុះយកទៅសាលារៀននោះ ជាលទ្ធផល យុវកុមាររូបនេះ បានជួបប្រធានាធិបតី ប្រទេស ស៊ូដង់ហើយ លោក Omar al-Bashir ។


យោងតាមភ្នាក់ងារសារព័ត៌មាន ប៉ុស្តិ៍វិទ្យុរដ្ឋ ចុះផ្សាយអោយដឹងថា អំឡុងថ្ងៃពុធកន្លងទៅនេះ ថា យុវកុមារ Ahmed Mohamed និងក្រុមគ្រួសាររបស់គេ ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅនៅ ឯវិមានប្រធានាបតី នាទីក្រុង Khartoum ប្រទេស ស៊ូដង់ អំឡុងថ្ងៃពុធ កន្លងទៅនេះ​។  យុវកុមារ មកពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិក Ahmed កាលពីពេលកន្លងទៅ រងនូវការចាប់ឃាត់  ខ្លួន វាយ ខ្នោះព្រោះតែគ្រូបង្រៀនរបស់ខ្លួន យល់ច្រឡំ ពីគំនិតច្នៃប្រឌិតរបស់គេ ថាជាការផលិតគ្រាប់បែក បំផ្ទុះទៅវិញ ។ ការចាប់ឃាត់ខ្លួន បុគ្គលរូបនេះ ផ្ទុះនូវសម្លេងរិះគន់ជាខ្លាំងមកពីជុំវិញពិភពលោក

គួរបញ្ជាក់ថា បុរសជាឪពុក យុវកុមាររូបនេះ លោកមានឈ្មោះថា Mohamed Hassan al-Sufi ជា ជនអន្តោប្រវេសន៍ សូដង់ ទៅកាន់ទឹកដីសហរដ្ឋអាមេរិក លោកក៏ធ្លាប់ឈរឈ្មោះ   ប្រធានាធិបតី ដែលមានគូប្រឈមខ្លាំង លោកប្រធានាធិបតី Bashir ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មេដឹកនាំសូដង់ លោកប្រឈមជាខ្លាំង នឹងការចាប់ឃាត់ខ្លួន ពីសំណាក់ ប្រព័ន្ធតុលាការយុត្តិធម៌ អន្តរជាតិ ពាក់ព័ន្ធនឹងការចោទប្រកាន់ ឧក្រិដ្ឋសង្គ្រាម ប៉ុន្តែ ត្រូវលោកប្រធានាធិបតី បដិសេធ ។ យុវកុមារ Ahmed អោយដឹងថា រូបគេទទូចជាខ្លាំង ចង់ជួបប្រធានាធិបតីរូបនេះ ខណៈ   មានការ តាំងចិត្តខ្ពស់ ថានឹងវិលត្រលប់មកទឹកដីសូដង់វិញ នៅថ្ងៃណាមួយ ជាមួយនឹងការ បង្កើតអ្វីដែល ថ្មីរបស់ខ្លួន ។


គួររំឮកថា យុវសិស្សរូបនេះ ក៏ធ្លាប់ទទួលបានការកោះហៅ អោយទៅចូលជូបដោយផ្ទាល់ លោក ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅឯសេតវិមាន    សហរដ្ឋ អាមេរិក  ក្រោយពីរូប លោកបង្ហាញសារគាំទ្រ គំនិតច្នៃប្រឌិត ដល់យុវកុមារ រូបនេះ ។ ច្រើនជាងការសាទរ ចង់ជួបមុខ ដោយផ្ទាល់ ពីសំណាក់ លោក អូបាម៉ា យុវសិស្ស រូបនេះ ក៏ទទួលបានការសាទរនិងលើកទឹកចិត្ត ដូចគ្នាដែរ ពីក្រុម  អ្នក    វិទ្យាសាស្រ្ត   អង្គការ NASA  ក៏ ដូចជា  Facebook CEO  លោក Mark Zuckerberg ជាដើម ។ ប៉ូលីសអាមេរិក ច្រើនចោល   ការលើកឡើង ពីសំណាក់ក្រុមគ្រួសារ យុវ សិស្ស រូបនេះ ថា ការចាប់ឃាត់ខ្លួន រូបគេ ក៏ព្រោះតែ យុវកុមារ Ahmed ជាជនជាតិម៉ូស្លឹម ៕

- អាន ៖ យុវសិស្ស វ័យ ១៤ ឆ្នាំ ផលិត នាឡិកាច្នៃ ច្រឡំថា គ្រាប់បែក ល្បីខ្លាំង ដល់ Obama កោះហៅ ទៅ សេតវិមាន


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Texas Ahmed Mohamed