ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីធានាអោយបានថា កុមារអាចជៀស
ផុតពីការរំលោភបំពានគ្រប់រូបភាពនោះ អង្គការប្រទេសអេស៉្បាញ បានកោះហៅ អង្គការ
ជំនួយដល់កុមារ និងក្មេងជំទង់ ប្រឆាំងទៅនឹងការប្រឈមនឹងហានិភ័យ ( Aid to Children
and Adolescents at Risk Foundation ) ក៏ដូចជា អង្គការ ANAR អោយមានការសហការរួម
គ្នាដោយបានបង្កើតជាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាថ៍កំបាំងតែមួយ ដែលផ្តល់នូវរូបភាព
ពីរផ្សេងគ្នា ស្របពេលកុមារ និងមនុស្សពេញវ័យ មើលព្រមៗគ្នា។
អ្វីដែលជាអាថ៍កំបាំង នៅក្នុងផ្ទាំងផ្សាយពាណិជ្ជកម្មមួយនេះនោះគឺថា រាល់បុគ្គលណាមួយ
ដែលមានកំពស់ខុសគ្នាឈរមើលក្នុងពេលតែមួយ នោះវានឹងបង្ហាញរូបភាព ក៏ដូចជាសារ
ពីរផ្សេងពីរគ្នា ខណៈពេលដែលការសម្លឹងមើលក្នុងមុំពីរផ្សេងគ្នា ។ តួយ៉ាង បើសិនបុគ្គល
ណាមួយ មានកំពស់ចាប់ពី ៤ ហ្វឺត ៥ អ៊ីងឡើងទៅនោះ ពួកគេអាចនឹងមើលឃើញរូបភាព
ក្មេងតូច ស្តិតនៅក្នុងសភាពទឹកមុំក្រោមក្រំ ដោយមានសារសរសេរបញ្ជាក់ថា " ពេលខ្លះ
ការរំលោភបំពានលើកុមារ គឺត្រឹមតែអាចមើលឃើញការឈឺចាប់កុមារតែប៉ុណ្ណោះ (someti-
mes, child abuse is only visible to the child suffering it) " ។
ដោយឡែក បើសិនជាក្មេងតូច ដែលមានកំពស់ទាបជាង ៤ ហ្វឺត ៥ អ៊ីង វិញ គេនឹងអាច
មើលឃើញ រូបភាពក្មេងតូចនោះ ស្តិតនៅក្នុងសភាពក្រៀមក្រំ ក៏ដូចជាស្នាមជាំដោយមាន
សារសរសេរបញ្ជាក់ថា "ប្រសិនបើមាននរណាម្នាក់ធ្វើអោយអូនតូចមានការឈឺចាប់ទូរស័ព្ទ
មកពួកយើង ហើយយើងនឹងជួយអូនតូចទាំងអស់គ្នា (if somebody hurts you, phone us
and we’ll help you )" ស្របពេលដែលលេខទូរស័ព្ទជំនួយបន្ទាន់ក៏ត្រូវបានលិចឡើង ក្បែរ
នោះផងដែរ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីខ្លីខាងក្រោមនេះបន្តិចទៅ ៖
ចងចាំ ៖ បើសិនណា លោកអ្នកមានការសង្ស័យ ថាមានការរំលោភបំពានលើកុមារ
សូមទូរស័ព្ទទៅកាន់លេខ 092 311 511 ។ រួមគ្នាបញ្ឈប់ការកេងប្រវ័ញ្ជលើកុមារ
គ្រប់រូបភាព ដោយផ្តើមចេញពីអ្នក៕
ដោយ ៖ ពិសី
ប្រភព ៖ gizmodo