ក្រុមហ៊ុនសុខភាពជប៉ុន ANGFA បានបង្កើតសៀវភៅ ដែលអាចលាងសម្អាតបានជាមួយសាប៊ូ ដើម្បីជួយអប់រំកុមារក្នុងប្រទេសកម្ពុជា ស្គាល់ពីសារសំខាន់នៃការប្រើប្រាស់សាប៊ូ។
សាច់រឿងក្នុងសៀវភៅនោះ នឹងត្រូវបានបង្ហាញឡើង នៅពេលដែលកុមារលាងដៃតួអង្គក្នុងរឿងជាមួយសាប៊ូ។ នៅពេលដែលកុមារបានលាងដៃតួអង្គហើយ សាច់រឿងក្នុងសៀវភៅនោះនឹងចេញពណ៌ធម្មជាតិ។ គោលបំណងនៃការបង្កើតនេះ គឺចង់បង្រៀនកូនក្មេងឲ្យយល់ថា ការប្រើប្រាស់សាប៊ូ អាចជួយកម្ចាត់មេរោគ ហើយធ្វើឲ្យអនាគតភ្លឺស្វាង។
សៀវភៅចំនួន ៤០០ ក្បាល ជាមួយនឹងសាប៊ូ ៤០០ ដុំ នឹងត្រូវផ្ញើមកប្រទេសកម្ពុជា ជាជំហានដំបូង។
យុទ្ធនាការនេះត្រូវបានបង្កើតឡើង សម្រាប់ ANGFA ដោយ McCann Health នៅ ក្នុងប្រទេសជប៉ុន ហើយវានឹងជួយផ្សព្វផ្សាយទូទាំងប្រទេសអំពី «ទិវាលាងដៃ»។
លោក Jeremy Perrott ពី McCann Health បាននិយាយថា៖ «អ្វីដែលខ្ញុំស្រលាញ់ពីសៀវភៅនេះជាងគេ គឺការមិនប្រើប្រាស់បច្ចេកវិទ្យាខ្លាំង និងស៊ាំញ៉ាំ តែអាចផ្តល់សារដ៏សំខាន់មួយ។ ក្មេងៗបានរៀនពីបទពិសោធន៍ពិតៗ និងចងចាំ ព្រោះវាមានភាពងាយស្រួល ដោយគ្រាន់តែលាងសម្អាត គឺអាចយល់ន័យតែម្តង» ៕
ប្រភព៖ The Drum