CamNews

តារា 

ក្រោយពេលដឹងខ្លួនមិនអាចយកឈ្នះ! ដេននី ខ្វាន់ ចេញមុខសុំទោស ក្រសួងវប្បធម៌ និងសិល្បកររៀមច្បង

(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃមកនេះ ក្នុងសង្គមសិល្បៈខ្មែរ ព័ត៌មានក្តៅ គឺរឿងរ៉ាវឆ្លងឆ្លើយគ្នារវាងសិល្បករខ្មែរ ជាមួយតារាសម្តែងស្រី ដ៏សិចស៊ី ដេននី ខ្វាន់ បន្ទាប់ពីតារារូបនេះ ស្លៀកពាក់មហាសិចស៊ី ចូលរួមក្នុងពិធីខួបកំណើតឲ្យប្អូនប្រុសរបស់នាង។

កំដៅឆួលៗនៃព័ត៌មានរបស់ ដេននី ខ្វាន់ ជាមួយសិល្បករខ្មែរវាយបកគ្នាទៅមកនេះ បានធ្វើបន្តសាយភាយដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បករខ្មែរផងដែរ ដោយសុទ្ធតែមិនពេញចិត្តទាល់តែសោះ ចំពោះ​ការ​ស្លៀកពាក់ និងសំដីព្រហើនរបស់ ដេននី ខ្វាន់។

ដោយមើលទៅមិនអាចយកឈ្នះ និងតស៊ូបាន ថ្ងៃនេះ ដេននី ក្វាន់ បានចេញវីដេអូឃ្លីប មួយដោយចេញមុខទទួល​កំហុស​របស់​ខ្លួន និង​សុំ​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន​ផង​ដែរ​។

សូមទស្សនាវីដេអូ ការសុំទោសរបស់ ដេននី ខ្វាន់ ខាងក្រោមនេះ៖​



 

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Denny kvan