(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តារាសម្តែងសិចស៊ី សាច់សខ្ចីនាង ដេននី ក្វាន់ បានបញ្ចេញវីដេអូ បង្ហាញពីក្បាច់រាំស្រើបស្រាល លក្ខណៈជាតិសាសន៍ដទៃ បង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់បណ្តា អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ស្ទើរគ្រប់គ្នា ខណៈមានមហាជនខ្លះ ក៏បានរិះគន់ខ្លាំងៗ លើសកម្មភាពរាំបែបស្រើបស្រាល ស្លៀកបិទបាំងតែចំណុចសំខាន់ របស់នាងផងដែរ។
តាមរយៈរយៈឃ្លីបវីដេអូ មានរយៈពេលជាង៣នាទី ដែលត្រូវបានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់កញ្ញា ដេននី ក្វាន់ គេសង្កេតឃើញថា នាងបង្ហាញក្បាច់រាំ យ៉ាងរស់រវើក លក្ខណៈស្រើបស្រាល ពាក់តែអាវទ្រនាប់ និងសំពត់សបែបជាតិសាសន៍បរទេស ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក បន្តការចែករំលែង យ៉ាងព្រោងព្រាត។
ស្រីស្រស់ ដេននី ក្វាន់ និយាយទាំងក្លាហានថា «សម្រាប់ខ្ញុំគឺចូលចិត្តការរាំ ព្រោះវាក៏ជាការហាត់ប្រាណមួយដែរ តោះមិត្តៗរៀនរាំជាមួយ ដេននី ក្វាន់ អត់? បើមិនចេះរាំ ចាំខ្ញុំជួយបង្រៀនណា..!»។
ដូច្នេះ ដើម្បីកុំឲ្យចាំយូរ សូមប្រិយមិត្តអ្នកអាន ទស្សនាឃ្លីបវីដេអូរាំបង្ហាញភាពសិចស៊ី និងស្រើបស្រាល ពីសំណាក់តារាស្រីកញ្ញា ដេននី ក្វាន់ ទាំងអស់គ្នាថា តើមានលក្ខណៈសិចស៊ី ស្រើបស្រាលគួរឲ្យទាក់ទាញ និងប្លែកភ្នែកប៉ុណ្ណា?
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង