CamNews

តារា 

សង្គ្រាម​ពាក្យ​សម្តី​រវាងតារាសិចស៊ី ដេន​​នី ខ្វាន់ និង​គ្រូហោ​រា​អគ្គី​នេត្រ​ កាន់​តែ​កើន​កម្តៅ

(ភ្នំពេញ)៖ ក្រោយពីបានឃើញខ្លឹមសារ នៃការរិះគន់ខ្លាំងៗពីសំណាក់តារាសម្តែងសិចស៊ី កញ្ញា ដេននី ខ្វាន់ ដែលបានបាញ់ចាក់ស្រោច ដោយមិនសំចៃមាត់ លើគ្រូហោរាអគ្គីនេត្រ រហូតមានបណ្តាញសាព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ជាបន្តបន្ទាប់ពីគ្រូម្នាក់នេះ ថា បានដើរបោកប្រាស់មហាជនរួចមក ស្រាប់តែសាមីខ្លួន លោកគ្រូហោរាអគ្គីនេត្រ បានផ្ទុះកំហឹងចេញមុខប្រតិកម្ម លើតារាស្រី កញ្ញា ដេននី ខ្វាន់ វិញ យ៉ាងកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក។

បង្ហោះភ្ជាប់ជាមួយរូបភាព និងខ្លឹមសារនៃអត្ថន័យ ចំណងជើងរបស់បណ្តាញ សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានចុះផ្សាយពី ដេននី ខ្វាន់ ប្រតិកម្មខ្លាំងៗ ចំពោះការប្រើពាក្យសម្តីជេរ ប្រមាថពីសំណាក់គ្រូទាយ មកលើស្រ្តីភេទនោះ គ្រូហោរាអគ្គីនេត្រ បានសរសេរថា «ខួរក្បាលមាន តែគ្មានចេះគិតឡើយ កុំត្រចៀកស និងកុំខ្វាក់ភ្នែកពេក បើមិនដឹងរឿងច្បាស់ កុំចង់ល្បីពេក រឿងខ្លួនឯង ក្រសួងព្រមានមិនចេះកែចរិត ហើយមកចោទប្រកាន់លោក!»។

ប្រភពពីគ្រូហោរាអគ្គីនេត្រ ដដែលនេះ បានបន្ថែមថា «បើកភ្នែកបើកត្រចៀក មើលវិដេអូ ដែលលោកគ្រូឡាយ (Live)ឲ្យបានច្បាស់ កុំយកវិដេអូគេកាត់ចោល យកចំណុចជេរមកកាត់សេចក្តី បើមនុស្សចរិតថោក ត្រូវតែជេរមិនខ្លាចឡើយ!»។

ដោយមានប្រតិកម្មបែបនេះ ពីសំណាក់គ្រូហោរាអគ្គីនេត្រ ភ្លាមៗនេះដែរ កញ្ញា ដេននី ខ្វាន់ ក៏បានចេញមុខតបវិញថា «យី..អាគ្រូសំគីសនេះ ចុះវាយ៉ាងម៉េចក្នុងខ្លួនហ្នឹង ? និយាយប៉ះពាល់អីតិចមិនបាន មានអីអស្ចារ្យ សម្បត្តិត្រឹមតែគ្រូដើរបោក អ្នកដែលឆោតល្ងង់ លង់ជឿប៉ុណ្ណឹងអី ក៏សំដីឡូយម៉េសអាអូន!»។

តារាស្រីកញ្ញា ដេននី ខ្វាន់ បានលើកឡើងទៀតថា « អាអូនឯងអត់ទាន់អស់លក្ខទេ ចាំមើលថ្ងៃមួយ អ្នកដែលធ្លាប់ជឿអាអូនឯង ច្បាស់ជាលើកគ្នាទាំងហ្វូង មកទារប្រាក់អាគ្រូសំគីសឯង ដែលបោកយកទៅចាយ ហ្នឹងមិនខាន តែបើអាអូនឯង យកលុយគេចាយអស់ អត់មានលុយសងគេវិញ ប្រយ័ត្នគុកណាអាអូន យកល្អទៅលក់លៀសហាលវិញទៅ វាស្រួលចិត្ត ជាងដើរបោកលុយគេ ព្រោះរបលក់លៀសហាល វាមិនថោកទាបដូចរបរ ដើរបោកប្រាស់គេទេ គង់មានថ្ងៃអូនដឹងខ្លួនមិនខាន ពេលដែលបានជួបនឹងអីគេទៅណរ.. មិត្តៗជួយថែមផង!»៕

Image may contain: 1 person, stripesImage may contain: 3 people, text

Image may contain: 1 person, closeupImage may contain: 1 person

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Denny kvan