(ភ្នំពេញ)៖ ខណៈដែលសម្លេងនៃការរិះគន់ បានផ្ទុះឡើងសារជាថ្មី បន្ទាប់ពីតារាស្រីសិចស៊ី នាង ដេននី ខ្វាន់ បានថតបង្ហោះរូបជាច្រើនសន្លឹក ស្លៀកពាក់សិចស៊ីស្ទើរអាក្រាយកាយ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ សម្រាប់មហាជនរួចមក ភ្លាមៗនេះដែរ តារាស្រីសិចស៊ីមិនប្រណៃដៃដូចគ្នា គឺនាង សេង សូណា បានចេញមុខរិះគ់លើនាង ដេននី ខ្វាន់ ថា «បើសិនខ្លួននាងវិញ គឺមិនថតលេងដោយអត់ប្រយោជន៍ ដូចជា ដេននី ខ្វាន់ ទេ ពោលបើជ្រុលជាបែបនេះ គឺសុខចិត្តថតស្រាតសម្តែងរឿង បានលុយវិញទើបល្អ»។
តារាសសម្តែងធ្លាប់ទទួលងារ ជាកំពូលតារាសិចស៊ីស្រីប្រចាំឆ្នាំ នាង សេង សូណា បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួន ទាក់ទងនឹងការបង្ហោះរូចសិចស៊ី ពីសំណាក់តារាស្រី កញ្ញា ដេននី ខ្វាន់ ថា «ខ្ញុំបើថតផុស(បង្ហោះ)លេង អត់ប្រយោជន៍ដូច ដេននី ខ្វាន់ ខ្ញុំអត់ទេ ប៉ុន្តែបើថតកុនវិញ ស្រាតក៏ខ្ញុំហ៊ានដែរ ព្រោះកុនហ្នឹងមុនថត ក្រសួងគេអនុញ្ញាតហើយហើយ បានលុយទៀត!»។
ត្រឹមតែពាក្យប៉ុន្មានមាត់ ហាក់មានចេតនាចង់បញ្ចើចបញ្ចើរ របស់តារាស្រីនាង សេង សូណា នេះដែរ មិនបង្អង់យូរភ្លាមៗនេះ សាមីខ្លួន នាង ដេននី ខ្វាន់ បានប្រតិកម្មឆ្លើយតបវិញថា «គីងគក់លក់ថ្នាំស្រែងបង សេង សូណា និយាយត្រូវ តែគាត់ភ្លេចមើលខ្លួនគាត់ហើយ។ សូមមិត្តជួយមើលទៅថា អ្នកណាសិចស៊ីជាងអ្នកណា? សម្រាប់ខ្ញុំ គឺខ្ញុំចូលចិត្តថតរូបសិចស៊ី តែលក្ខណៈតែម្នាក់ឯងទេ គឺខ្ញុំមិនចូលចិត្តថតរូបសិចស៊ី បែបប្រុសនិងស្រីឱបថើបគ្នា បែបស្រើបស្រាលនោះទេ»។
ជាមួយគ្នានេះតារាស្រី ដេននី ខ្វាន់ បានបញ្ជាក់ទៀតថា «ទោះខ្ញុំសិចស៊ី តែខ្ញុំក៏ប្រកាន់និងស្រឡាញ់ខ្លួនរបស់ខ្ញុំដែរ មិនមែនចេះតែឲ្យប្រុសឱបថើប ហើយថតបង្ហោះនោះទេ។ ខ្ញុំមិនខ្វល់នោះទេ សំខាន់ខ្ញុំដឹងខ្លួនខ្ញុំច្បាស់ ជាងអ្នកណាទាំងអស់ អ្នកខ្លះយកម្រាមដៃមួយមកចង្អុលខ្ញុំ តែគេប្រហែលមិនបានគិតនោះទេថា ម្រាមដៃបីទៀត គឺចង្អុលខ្លួនឯង អ៉ីចឹងហើយ សូមមនុស្សមួយចំនួន មុននឹងហារមាត់រិះគន់នរណាម្នាក់ ចូរមើលខ្លួនឯងឲ្យគ្រប់ជ្រុងជ្រោយសិនថា ខ្លួនឯងនឹងបានល្អ ជាងគេហើយឬនៅ។ ខ្ញុំមិនបានយកសិល្បៈ ធ្វើជាខែលទេ ព្រោះខ្ញុំមានមុខរបរនឹងការងាររបស់ខ្ញុំ…!»។
សូមបញ្ជាក់ថា សម្រាប់តារាសម្ដែង កញ្ញា ដេននី ខ្វាន់ នេះមិនមែនជាលើកទី១ ទេដែលនាងបានបញ្ចេញរូបផាពស្ទើរតែអាក្រាតកាយ បង្ហោះជាសាធារណៈ ខណៈកន្លងមក ក៏នាងធ្វើបែបនេះដែរ រហូតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានហៅនាងទៅព្រមានទៀតផង។ ជាថ្មីម្ដងទៀត ដេននី ខ្វាន់ នៅតែមិនរាងចាលឡើយ ពោលនាងនៅតែគគ្លើន បញ្ចេញរូបស្រាតដដែល ធ្វើឲ្យមន្រ្តីក្រសួងវប្បធម៌ ក៏ដូចជាមហាជនទូទៅ បានធ្វើការរិះគន់លើរូបនាង ហើយយល់ឃើញថា ប្រសិនបើខ្លួននាងមិនស្គាល់ ពីតម្លៃខ្លួនឯង មិនស្គាល់តម្លៃស្រ្តីខ្មែរ នោះរូបនាងក៏មិនបានគេគ្រប់គ្នាឲ្យតម្លៃដូចគ្នាដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង