(ភ្នំពេញ)៖ តារាហ្វេសប៊ុក និងត្រូវជាបងស្រីបង្កើត តារាស្រីសិចស៊ីនាង ដេននី ខ្វាន់ គឺនាង ចោម ច័ន្ទ កាលពីព្រឹកមិញនេះ ពិតជាធ្វើឲ្យបណ្តាអ្នកនិយម លេងបណ្តាញសង្គមហ្វេសប៊ុក មិនតិចនាក់ឡើយ ផ្ទុះអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ស្ទើរគ្រប់គ្នា ខណៈរូបថតប្រមាណ២ឬ៣សន្លឹក បង្ហាញពីភាពសិចស៊ី ពាក់តែអាវទ្រនាប់ និងខោខ្លីសំយ៉េះឡេវ ស្ទើរតែរបូតពីខ្លួន ត្រូវបានបង្ហោះ និងចែកចាយព្រោងព្រាត នៅលើបណ្តាញសង្គមយក្ស មួយនេះ។
ភ្ជាប់ជាមួយការបង្ហោះរូបថត បង្ហាញពីភាពសិចស៊ីស្រើបស្រាល មិនចាញ់ប្អូនស្រី គឺ នាង ដេននី ខ្វាន់ របស់តារាស្រីនាង ចោម ច័ន្ទ នេះដែរ នាងក៏បានសរសេរថា «អរុណសួស្តី ចា៎ ព្រឹកនេះហាត់ប្រាណជិត២ម៉ោង បើមិត្តគ្រប់គ្នា ស្រឡាញ់សុខភាពកុំភ្លេចហាត់ប្រាណណា។ សិចស៊ីបន្តិច តែគ្រាន់តែចង់បង្ហាញ ពីភាពស្រស់ស្អាត បានមកពីការញ៉ាំផលិតផល និងការហាត់ប្រាណ ចាប់ផ្តើមពីថ្ងៃនេះ ទាំងអស់គ្នាណា..!»។
បើតាមការកត់សម្គាល់ នេះមិនមែនទើបតែជាលើកទី១ទេ សម្រាប់តារាហ្វេសប៊ុក និងត្រូវជាបងស្រីរបស់នាង ដេននី ខ្វាន់ គឺនាង ចោម ច័ន្ទ ដែលហ៊ានលះបង់និងចាយសម្រស់ ស្លៀកពាក់សិចស៊ី បញ្ចេញរបស់ល្អៗឲ្យទស្សនិកជន បានឃើញនោះឡើយ ពោលគឺជារឿយៗ នាងតែងតែធ្វើបែបនេះ ស្ទើរជាប្រចាំ។
ដូច្នេះដើម្បីកុំឲ្យរង់ចាំយូរ សូមទស្សនាទាំងអស់គ្នាមើល៍ថា តើប្រិយមិត្តគិតយ៉ាងម៉េចដែរ ចំពោះរូបភាពឈរកាត់រាង បង្ហាញភាពសិចស៊ីរបស់ ចោម ច័ន្ទ បងស្រីកញ្ញា ដេននី ខ្វាន់ ម្តងនេះ?
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង