(ភ្នំពេញ)៖ តារាសម្តែងសិចស៊ី បែបនារីអឺរ៉ុប កញ្ញា ដេននី ខ្វាន់ បានបង្ហាញពីក្តីអាណិតអាសូរ និងមានអារម្មណស្លុតចិត្តខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៃមរណភាពរបស់លោកតាម្នាក់ ដែលបានរងគ្រោះថ្នាក់ ដោយត្រូវម៉ូតូបុកបណ្តាល ឲ្យរបួសធ្ងន់។ ម្យ៉ាងទៀតនាងក៏ធ្លាប់បានឧបត្ថម្ភថវិកា ដើម្បីព្យាបាលជំងឺដល់លោកតាម្នាក់នោះទៀតផង។
តារាសម្តែងរលកថ្មី ដេននី ខ្វាន់ បានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាពលោកតាម្នាក់នោះ «ថាថ្ងៃនេះនាងខ្ញុំ បានទទួលដំណឹងមួយ គឺធ្វើឲ្យខ្ញុំស្លុតចិត្តខ្លាំងណាស់ ព្រោះលោកតាម្នាក់ដែលត្រូវ ម៉ូតូបុកការពី៦ខែមុន ពេលនេះគាត់បានទទួលមរណភាពហើយ នាងខ្ញុំពិតជាខ្លោចចិត្ត និងអាណិតគាត់ខ្លាំងណាស់ ទោះគាត់មិនមែនជាសាច់ឈាមអីនឹងខ្ញុំ ក៏ដោយ តែបើមិត្តៗធ្លាប់ជួបគាត់ ដូចដែលខ្ញុំធ្លាប់ជួបច្បាស់ណាស់ គឺពិតជាទប់ទឹកភ្នែកមិនបាននោះទេ..»។
កញ្ញា ដេននី ខ្វាន់ បានបន្ថែមទៀត «ថារំឭកមកវិញ កាលដែលខ្ញុំយកថវិកា ទៅជូនគាត់នៅមន្ទីរពេទ្យលោកសង្ឃនោះ គឺសភាពជំងឺរបស់គាត់គឺធ្ងន់ធ្ងរណាស់ ពេលនេះសពគាត់មិនទាន់បូជាទេ ដោយសារតែគាត់គ្មានសាច់ញាតិ និងគ្មានប្រាក់សំរាប់ធ្វើបុណ្យ…។ សម្រាប់នាងខ្ញុំផ្ទាល់ គឺមិនបានទៅចូលរួមបុណ្យសពរបស់គាត់ទេ ព្រោះនាងខ្ញុំឈឺ ទៅចូលរួមមិនបាន ប៉ុន្តែខ្ញុំក៏បានផ្ញើរថវិកាខ្លះៗ ចូលបុណ្យគាត់ដែរបើមិត្តមានចិត្តអាណិតសូមជួយជាថវិកាខ្លះៗ តិចក្តីច្រើនក្តីសទ្ធា ដើម្បីធ្វើបុណ្យជូនគាត់ឲ្យគាត់ ទៅឲ្យបានស្ងប់សុខ ដោយអាចទាក់ទងតាមរយៈលេខ ទូរស័ព្ទ 096 666 09 44 !»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង