CamNews

ប្លែកៗ 

ដល់ម្លឹងផង!! ចំណិតដំឡូង ថ្លៃជាងគេលើលោក ផលិតជាពិសេស ត្រឹម ១០០ប្រអប់ លក់ដាច់គ្មានសល់

មិនគួរឲ្យជឿ ៖ មិនគ្រប់ចំណិតដំឡូងទាំងអស់នោះទេ ដែលគ្រាន់តែជាអាហារសម្រន់ ប៉ុន្តែថ្មីៗនេះ បើនិយាយពីការផលិត ពីរោងចក្រ Brewery ពីប្រទេស ស៊ុយអែត នោះ បានផលិតនូវចំណិតដំឡូងដែល មានឧជារសឆ្ងាញ់បំផុត និងថ្លៃបំផុតនៅលើលោក ផ្តើមចេញពីការផ្សំគ្រឿងដ៏អស្ចារ្យ រួមមានដូចជា ផ្សិត Matsutake ពីព្រៃមួយកន្លែងភាគខាងជើងប្រទេសស្វីស ផ្សិតសារ៉ាយសមុទ្រពី កោះ Faroe និង គ្រឿងផ្សំថ្នាំរុក្ខជាតិ (crown dill ឬ herb) ពីឧបទ្វីប Bjare ប្រទេស ស៊ុយអែត ។ 


របាយការណ៍បញ្ជាក់ឲ្យដឹងថា វត្ថុធាតុដើម ដែលត្រូវតែជាដំឡូងនោះ គឺត្រូវបានដាំដុះ និងប្រមូល ផលពីតំបន់កូនភ្នំ នាភាគខាងជើងប្រទេស ស៊ុយអែត នេះបើយោងតាមគូសបញ្ជាក់ឲ្យដឹង ពីរោងចក្រផលិតស្របៀរ  St Eriks Brewery ដែលជារោងចក្រមួយ សហការដោយផ្ទាល់ជាមួយនឹងកំពូលចុងភៅ ពី wedish National Culinary Team ក្នុងការផលិតឡើងនូវ ចំណិតដំឡូង ៥ចំណិតដែលឆ្ងាញ់ជាងគេ និងថ្លៃ ជាងគេលើលោកនេះ តួយ៉ាង តម្លៃជាក់ស្តែង ដល់ទៅ ៥៩ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយប្រអប់ដែលមានតែ ៥ចំណិតតែប៉ុណ្ណោះ។ ការផលិតមានកំណត់ត្រឹមតែ ១០០ប្រអប់ ចំណិតដំឡូងដែលថ្លៃជាងគេលើលោកនេះ ត្រូវបានលក់ដាច់គ្មានសល់ត្រឹមតែ ២ ទៅ ៣ សប្តាហ៍ដំបូង ហើយក៏ពុំជាន់ជាក់ច្បាស់នៅឡើយទេ ថាតើ រោងចក្រខាងលើ នឹងបន្តការផលិត បន្ថែមទៀតឬក៏យ៉ាងណានោះទេ នាពេលអនាគតសម្រាប់អតិជនដែលពុំទាន់ភ្លក់ឧជារស នៃ ចំណិតដំឡូងដែលត្រូវបានគេស្គាល់ថា ថ្លៃជាងគេនៅលើលោក ៕








ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: US China Hong Kong Pentagon Int news Hot news