CamNews

តារា 

លោក ឧកញ៉ាម៉ុង ឬទ្ធី បានលើកឡើងថា ប្រសិនបើក្រុមគ្រួសារ លោក អ៊ិត សេដ្ឋា ព្រម....

ភ្នំពេញ ៖ លោក ឧកញ៉ាម៉ុង ឬទ្ធី បានចូលរួមជាភ្ញៀវម្នាក់ក្នុងពិធីបូជាសព លោក អ៊ិត សេដ្ឋា ព្រមទាំងធ្វើការរំលែកទុក និងចូលរួមបុណ្យ សព ចំនួន ៥០០ ដុល្លារ ដើម្បីសម្រួលបន្ទុកដល់ក្រុមគ្រួសារអតីតពិធីករជើងចាស់មួយរូបនេះ ។ 

នៅក្នុងបណ្តាញសង្គម លោក ឧកញ៉ាម៉ុង ឬទ្ធី បានលើកឡើងថា "ម៉ោង​៤ល្ងាច​ថ្ងៃ​ចន្ទ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៧​ មកចូល​ចូលរួម​បុណ្យ​សព​លោក​អុិត​ សេដ្ឋា​ យើងត្រូវបាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​ម្នាក់ទៀតហើយ​ ជួបជាមួយ​និង​ខ្ញុំ​ញឹកញាប់​ដែរ​តែមិនដែល​ត្អូញត្អែរ​ ថាមាន​ជម្ងឺ​ឬក្រអីមួយ​មាត់​ឬ​ក៏សុំលុយចាយម្តងណាក័ទេដែ​ រហូតដល់ស្លាប់​បានដឹងថាក្រ​វ័ន្ត​កន្ទប​តែម្តង​ រឿងដែលសោកស្តាតបំផុតនោះគឺ​សូម្បីតែ​ប្រពន្ធ​ក៏អត់មាននឹងគេផង​" ៕





លោកបានបន្តទៀតថា សន្យាផ្តល់ផ្ទះមួយខ្នងដ៏ស្រស់ស្អាតដល់អ្នកម្តាយចាស់ជរា និងកូនៗទាំង ៣ របស់លោក អ៊ិត សេដ្ឋា ប្រសិនបើពួកគាត់យល់ព្រមទៅរស់នៅតំបន់អភិវឌ្ឍន៍របស់លោក ៕



ដោយ ៖ គន្ធា


Tags: Local news Social news