CamNews

ព័ត៌មានអន្តរជាតិ 

មិនដឹងថាហេតុអ្វីទេ ម៉ាឡេស៊ីបានសរសេរពាក្យជូនពរឆ្នាំថ្មីដោយដាក់រូបមាន់

ម៉ាឡេស៊ី៖ រដ្ឋាភិបាល កំពុងប្រឈមមុខនឹងការសើចចំអកជាខ្លាំង បន្ទាប់ពីបានបោះពុម្ភចេញផ្សាយនូវសារជូនពរពេញមួយទំព័រក្នុងឱកាសចូលឆ្នាំចិន ជាមួយរូបមាន់មួយយ៉ាងធំ។

ការផ្សាយពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានសរសេរជាសារជូនពរឲ្យចម្រុងចម្រឿនដល់ប្រជាជនក្នុងឆ្នាំឆ្កែនេះ ប៉ុន្តែបែរជាបង្ហាញនូវរូបសត្វមាន់ទៅវិញ។

ក្រសួង ក៏បានសុំអភ័យទោសចំពោះកំហុសបច្ចេកទេសនេះផងដែរ។

វប្បធម៌នៅទីនោះ វាមានលក្ខណៈស្មុគស្មាញបន្តិច ដោយសារទស្សនៈរបស់ប្រជាជនម៉ាឡេស៊ីដែលកាន់សាសនាមូស្លីម មួយចំនួន គិតថាសត្វឆ្កែ គឺជាសត្វមិនស្អាត។

កាលពីដើមសប្តាហ៍នេះ Reuters បានរាយការណ៍ថា ក្រុមឈ្មួញជនជាតិម៉ាឡេស៊ី ធ្វើមិនខ្វល់ ហើយបានយកនិមិត្តសញ្ញារូបឆ្កែមកលេងសើចទៀតផង នេះដើម្បីបញ្ជៀសការប្រមាថដល់ប្រជាជនភាគច្រើនដែលកាន់សាសនាម៉ូស្លីម។ សព្វថ្ងៃមានជនជាតិចិន ប្រហែលមួយភាគបួនដែលបានរស់នៅក្នុងប្រទេសនេះហើយ។


ការបោះពុម្ភផ្សាយនៅលើកាសែតដែលមានភាសាចិននេះ ប្រហែលជាការប៉ុនប៉ងធ្វើដូចជាមានកំហុសឆ្គង ប៉ុន្តែធាតុពិតគឺដើម្បីចៀសវាងការដាក់រូបភាពឆ្កែតែប៉ុន្នោះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកប្រើម្នាក់បាននិយាយថា ការផ្សាយពាណិជ្ជកម្ម គឺ មានភាពល្ងង់ខ្លៅ ខណៈដែលអ្នកលេងផ្សេងទៀតនិយាយថាវាជា រឿងអាម៉ាស់របស់ជាតិ ។

លោក Datuk Seri Ti Lian Ker បានប្រាប់ខាងកាសែតថា “បន្ទាប់ពីការសុំទោស កំហុសឆ្គងទាំងនោះមិនត្រូវបានគេប្រកាន់ឡើយ ហើយក៏មិនមានការអន់ចិត្តក្នុងចំណោមសហគមន៍ចិនអ្វីខ្លាំងនោះដែរ ព្រោះប្រជាជនចិន គឺជាមនុស្សដែលងាយស្រួល” ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: International news