ជប៉ុន៖ កងទ័ពជើងទឹក បាននិយាយកាលពីថ្ងៃម្សិលមិញថា អង្គភាពបានតែងតាំងស្រ្តីជាលើកដំបូង ឲ្យធ្វើជាមេបញ្ជាការអង្គភាព ដែលរួមមាន នាវាចម្បាំងដ៏ធំបំផុតរបស់ប្រទេសជប៉ុនផងដែរ។ អ្នកនាង Ryoko Azuma អាយុ ៤៤ ឆ្នាំ នឹងបញ្ជានាវាចម្បាំង ៤ គ្រឿង ដែលបង្កើតឡើងដោយមានសមាជិកនាវិកសរុប ១.០០០ នាក់។ នាវាទាំងនោះ រួមមាន Izumo ដែលជានាវាដ៏ធំបំផុតរបស់កងទ័ពជើងទឹក ដែលមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ បច្ចុប្បន្ន មានស្ត្រីប្រហែល ១៤,០០០ នាក់ដែលកំពុងបម្រើការ នៅក្នុងកងកម្លាំងស្វ័យការពារ ត្រូវនឹង ៦ ភាគរយនៃបុគ្គលិកទាំងអស់។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន គឺដើរនៅពីក្រោយប្រទេសអភិវឌ្ឍន៍ដទៃៗទៀត បើគិតពីការឲ្យតម្លៃស្មើគ្នាទៅលើភេទប្រុសស្រី ក្នុងវិស័យការងារ ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ KhmerTimes