CamNews

ព័ត៌មានអន្តរជាតិ 

អាថ៍កំបាំង ៖ ប៉ូលីស ប្រទះឃើញ ក្មេងតូចៗ​ ៨​ នាក់ស្លាប់ក្នុងផ្ទះតែមួយ មិនដឹងមូលហេតុ

ព័ត៌មានអន្តរជាតិ ៖ ប៉ូលិសបាននិយាយថា មានក្មេង៨នាក់ត្រូវបាន រកឃើញស្លាប់នៅក្នុងផ្ទះ នៅភាគ ខាងជើងនៃ ប្រទេសអូស្ត្រាលី នេះបើយោងតាមការ ចុះផ្សាយរបស់ Reuters នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៤។ ប៉ូលិសរដ្ឋ Queensland បាននិយាយថា បានទទួលទូរស័ព្ទពី ស្ត្រីម្នាក់ដែលតាម សេចក្ដីរាយ ការណ៍បានឲ្យដឹងថា មានក្មេងជាច្រើនស្លាប់នៅក្នុងផ្ទះ ហើយស្រ្តីដែលនិយាយទូរស័ព្ទ ក៏មានរបួសផង ដែរ។

គួររំឮកថា ប៉ូលិសទៅ     បាន ឃើញក្មេង ៨នាក់ស្លាប់ នៅក្នុងផ្ទះ ដោយក្មេងទាំងនោះ មានអាយុចាប់ពី ១៨ខែ ដល់ ១៥ឆ្នាំ។ ស្រ្តីដែលបានរាយការណ៍ មានអាយុប្រហែល ៣០ឆ្នាំ ហើយ នៅពេលនេះកំពុងតែ សម្រាក   នៅ មន្ទីរពេទ្យ ប៉ុន្តែព័ត៌មានផ្សេងៗ នៅ  មិនទាន់ដឹងនោះទេ។ ក្រុមស្រាវជ្រាវ កំពុងតែ ស៊ើប អង្កេត ហើយបាននិយាយថា នេះគឺជាសោកនាដកម្មមួយ៕


ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី រ៉យទ័រ


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney