CamNews

យល់ដឹង 

រូបមន្តកំពូល ២យ៉ាង ព្យាបាលកំចាត់ជំងឺកមរមាស់លើស្បែក ដោយធម្មជាតិ (មានវីដេអូ)

រោគកមរមាស់គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលកើតមានរោគសញ្ញា ដូចជាមានកន្ទួលក្រហមតូចៗ    នៅ លើស្បែក ហើយជំងឺនេះ អាចរាលដាលឆ្លងតាមរាងកាយមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអាច ឆ្លងតាម រយៈការ សំលៀកបំពាក់ កំរាលពូក អ្នកជំងឺ។

ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវរូបធម្មជាតិងាយៗមួយចំនួន ដែលមានតួនាទីអាចព្យាបាល កំចាត់ រោគកមរមាស់លើស្បែកបានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី១៖ សូមយកស្លឹកស្តៅ២០ទៅ២៥ស្លឹក កិនឱ្យម៉ដ្ឋ លាយជាមួយនឹងប្រេងម៉ូតាត ២ ស្លាបព្រាកា   ហ្វេ រួចលាបនៅលើស្បែកកន្លែងកើតរោគកមរមាស់ ទុករយៈពេល​ ១ម៉ោង បន្ទាប់មក  លាងសម្អាត ជាមួយនឹង ទឹកត្រជាក់ចេញជាការស្រេច។ សូមព្យាបាលតាមវិធីនេះ  ជារៀងរាល់ថ្ងៃ   រហូតជាសះ ស្បើយ។
ចំណាំ៖ ប្រេងម៉ូតាត (mustard oil) អាចរកទិញបាននៅផ្សារទំនើប។

វិធីទី២៖ សូមយករុក្ខជាតិ drumsticks ២ដើម កិនឱ្យម៉ដ្ឋដាក់ក្នុងកន្រ្តងសង្កត់យកទឹកលាយជាមួយ   នឹង ប្រេងល្ង ២ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកកន្លែងកើតកមរមាស់   ទុករយៈ ពេល ២០នាទី លាងសម្អាតទឹកចេញជាការស្រេច៕


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: knowledge Scabies