CamNews

មិនគួរឲ្យជឿ 

បះសក់ ៖ ស្ត្រីម្នាក់ស្លាប់ ស្រាប់តែងើបដឹងខ្លួនវិញ អំឡុងពេលវេជ្ជបណ្ឌិត ធ្វើការវះកាត់យក សរីរាង្គចេញ

មិនគួរអោយជឿ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញ
ផ្សាយអត្ថបទរបស់ខ្លួន     កាលពីវេលាល្ងាចម្សិលមិញនេះ  អោយដឹងថា  ស្រ្តីជាម្តាយម្នាក់
ដែលត្រូវបានក្រុមវេជ្ជបណ្ឌិត  បានអះអាងថាស្លាប់បាត់បង់ជីវិតនោះ  បែរជាបើកភ្នែក និង
ដឹងខ្លួនមួយរំពេច     អំឡុងពេលដែលក្រុមវេជ្ជបណ្ឌិត  បានធ្វើការវះកាត់យកសរីរាង្គរបស់
គាត់ចេញ ទុកដើម្បីធ្វើការបរិច្ចាក។

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ  មានឈ្មោះ Colleen Burns វ័យ ៤១ ឆ្នាំ ត្រូវបាន
ក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ    St  Joseph’s  hospital  ទីក្រុងញ៉ូវយ៉ក បានអះអាងថា
ស្លាប់បាត់បង់ជីវិតកាលពីពេលកន្លងទៅ  ដោយសារតែបានប្រើសារធាតុញៀនហួសកំរិត
ខ្លាំងពេក។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានព័ត៌មានថា លោកស្រី Colleen បានស្លាប់បាត់បង់ជីវិត
ហើយនោះ សមាជិកដែលជាក្រុមគ្រួសារលោកស្រីពិតជាមានទុក្ខក្រៀមក្រំជាខ្លាំង ខណៈ
ពេលដែលក្រោយមក  ពួកគេក៏បានសម្រេចចិត្ត  អនុញ្ញាតអោយក្រុមវេជ្ជបណ្ឌិតធ្វើការវះ
កាត់យកសរីរាង្គ ដើម្បីទុកធ្វើការបរិច្ចាក។

ផ្ទុយទៅវិញ  អំឡុងពេលនៃការវះកាត់យកចេញ  នូវសរីរាង្គរបស់លោកស្រី ស្រាប់តែមួយ
រំពេចនោះ   គាត់ក៏បានដឹងខ្លួនទៅវិញ ។  ជាការពិត គាត់មិនបានស្លាប់បាត់បង់ជីវិតនោះ
ទេ    ពោលគឺ  គ្រាន់តែ  ភ្លឹក តែប៉ុណ្ណោះ  "coma "  ក៏ដោយសារតែមានការធ្វេសប្រហែស
ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ដោយមិនបានធ្វើការវិភាគអោយច្បាស់លាស់  ថាតើប្រព័​ន្ធខួរ
ក្បាលរបស់លោកស្រី ពិតជាលែងដំណើរការយ៉ាងពិតប្រាកដ ឬក៏យ៉ាងណា?

ដោយឡែក បន្ទាប់ពីបានកើតមានឡើងនូវករណីមួយនេះហើយនោះមន្ទីរពេទ្យ St Joseph
hospital ត្រូវបានចោទប្តឹង និងពិន័យជាសាច់ប្រាក់ ៤,០០០ ផោន ៕

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ

 


Tags: international news strange news video news pics