លោក Rafael Benitez អ្នកគ្រប់គ្រងក្រុមថ្មីក្រុមបាល់ទាត់ Chelsea បានធ្វើឲ្យអ្នកគាំទ្រ
ក្រុមរបស់ខ្លួនមានការខឹងសំបារនៅពេលដែល រូបលោកដឹកនាំក្រុម Chelsea ឲ្យប្រកួត
ស្មើជាមួយក្រុម Manchester City។
សូមបញ្ជាក់ថាលោក Benitez គឺជាអ្នកគ្រប់គ្រងថ្មីរបស់ក្រុម Chelsea ដែលជំនួសដំណែង
លោក Roberto Di Matteo ក្នុងរយៈពេលខ្លីត្រឹម ៦ខែប៉ុណ្ណោះ។ ការប្រកួតរវាងក្រុម Chelsea
និងក្រុម Manchester City គឺទទួលបានលទ្ធផល ០-០ ស្មើ ជាលទ្ធផលដែលអ្នកគាំទ្រក្រុម
Chelsea មិនពេញចិត្ត ព្រោះពុំមានការសុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់៕
ដោយ៖ តុលា
ប្រភព៖ bbc