អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មាន
បរទេស chinadaily កាលពីវេលាម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា កម្មករពីរនាក់ត្រូវបាន
ជូយសង្គ្រោះ ខណៈពេលដែល ១៤ នាក់ផ្សេងទៀត បានជាប់នៅក្រោមដី បន្ទាប់ពីទឹកជន់លិច
អណ្តូងរ៉ែមួយកន្លែង។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុទឹកជន់លិចអណ្តូងរ៉ែមួយកន្លែងនេះ បានកើតឡើងនៅឯខេត្ត
Heilonejiang ភាគនិរតី ប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ វេលាម៉ោង ១១ និង៤០ នាទី
យប់ កម្មកររ៉ែ ២២ នាក់ កំពុងធ្វើការក្រោមដីពេលមានគ្រោះថ្នាក់នេះ ដែលកើតមានក្នុងអណ្តូង
រ៉ែធ្យូងថ្ម Furuixiang ក្រុង Qitaihe ស្របពេលដែល កម្មកររ៉ែ ៦ នាក់ អាចគេចផុតពីគ្រោះថ្នាក់
ចំណែកកម្មកររ៉ែ ១៦ នាក់ទៀតនៅជាប់ក្រោមដី។
គួររំឭកផងដែរថា មកទល់នឹងពេលនេះ ការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចប្រចាំ
តំបន់ បានជូយសង្រ្គោះកម្មករបាន ២ រូបរួចមកហើយ ខណៈពេលដែល ១៤ នាក់ផ្សេងទៀត
កំពុងតែបន្តជាប់ក្រោមដីនៅឡើយ តែទោះជាយ៉ាងណា ការចេញប្រតិបត្តិការជូយសង្រ្គោះក៏
កំពុងតែបន្តមានផងដែរ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily