CamNews

យល់ដឹង 

កំពូលអាហារ បីយ៉ាង ជួយឱ្យអ្នកមានរាងស្អាត

មនុស្សធាត់ដែលបណ្តាលមកពី ការទទួលទានចំណីអាហារ សម្បូរណ៍ដោយសារធាតុខ្លាញ់ច្រើនមិន
សូវធ្វើលំហាត់ប្រាណ និងបណ្តាលមកពីកត្តាផ្សេងៗ ជាច្រើនទៀត។ភាពធាត់ អាចធ្វើឱ្យមនុស្សមាន
សភាពឆាប់ហត់ អស់កំលាំង ឆាប់ទទួលរងនូវការឆ្លងរាលដាលពីជំងឺ ជាច្រើនទៀត បានដោយងាយ
ស្រួល និង ជាពិសេស បាត់បង់នូវភាពស្រស់ស្អាត ស្រស់សង្ហា តែម្តង។

ខាងក្រោមនេះ ជាប្រភេទអាហារ មួយចំនួន ដែលជួយកាត់បន្ថយសារធាតុខ្លាញ់ និង ស្រក់ទំងន់បាន
យ៉ាងឆាប់រហ័ស៖

ម្ទេសឬម្ទេសក្រៀម៖ ជាប្រភេទចំណីអាហារ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការដុតរំលាយសារធាតុ
ខ្លាញ់ បានយ៉ាងឆាប់រហ័ស  នៅពេលដែលទទួលទាន  ផ្លែម្ទេស និងអាហារ ដែលមាន  រស់ជាតិហិរ
ផ្សេងទៀត។

អង្ករសំរូប៖ជាប្រភេទអាហារ ដែលសម្បូរណ៍សារធាតុសរសៃមានតួនាទី អាចដុតរំលាយ សារធាតុ
ខ្លាញ់
ឱ្យរាងកាយ របស់អ្នក ដំណើរបានល្អ ដូចដើម។

សាច់គ្មានខ្លាញ់៖ សម្បូរដោយប្រូតេអ៊ីន  មានប្រសិទ្ធិភាព  រំលាយខ្ពស់ អាចដុតសារធាតុខ្លាញ់បាន
៣០%។ ដូច្នេះ លោកអ្នក គួរតែទទួលទានសាច់   ដែលគ្មានខ្លាញ់ឱ្យច្រើន ជាងសាច់ ដែលមានខ្លាញ់
ច្រើនដើម្បីទទួលបាននូវសុខភាពល្អ និង រាងស្អាត៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: knowledge 3 Superfoods for Weight Lose