ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១៩ ឧសភា ម្សិលមិញនេះ បាន
អោយដឹងថា ភ្នាក់ងារស៊ើបអង្កេត FBI ពីររូប ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ អំឡុងពេល
នៃការធ្វើលំហាត់ហ្វឹកហ្វីនពិសេស ជូយសង្គ្រោះចំណាប់ខ្មាំង នៅឯឆ្នេរសមុទ្រ Virginia
នារដ្ឋ Virginia សហរដ្ឋអាមេរិក។
ភ្នាក់ងារពិសេស លោក Christopher Lorek និងភ្នាក់ងារពិសេសលោក Stephen Shaw
ត្រូវបានចាត់អោយមានការឆ្លើយតប ប្រកបទៅដោយទំនួលខុសត្រូវ ខណៈពេលគ្រោះ
ថ្នាក់ចៃដន្យមួយនេះ បានកើតឡើង ។ ដោយឡែក ករណីគ្រោះថ្នាក់ចៃដន្យ ដែលបាន
សម្លាប់ ភ្នាក់ងារស៊ើបអង្កេត FBI ពីររូបនេះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅ
ឡើយ។
លើសពីនេះ បើយោងតាមសម្តីមន្រ្តីផ្ឡូវការ សុំមិនបញ្ជេញឈ្មោះ បានអោយដឹងថាភ្នាក់
ងារស៊ើបអង្កេត FBI ពីររូបនេះ ត្រូវបានស្លាប់ អំឡុងពេលនៃការធ្វើលំហាត់ហ្វឹកហ្វីនពិ
សេស ជូយសង្គ្រោះចំណាប់ខ្មាំង ។ យ៉ាងណាមិញ គាត់មិនបានបញ្ជាក់ព័ត៌មានលំអិត
បន្ថែមពីលើនេះទៀតនោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cnn