ទីក្រុងឡុងដ៍ ៖ ក្រុមមនុស្សមកពីជុំវិញពិភពលោក ជាពិសេសពលរដ្ឋប្រទេសអង់គ្លេសតែ
ម្តង ជាច្រើនពាន់នាក់ បានមកប្រមូលផ្តុំនៅមុខរាជវាំង Buckingham Palace ដើម្បីជាការ
អបអរសាទរ ដល់ការប្រសូត្របានបុត្រាតូចមួយដ៏មានសុខភាពល្អ របស់ម្ចាស់ក្សត្រី Kate
Middleton ស្របពេលដែល ព្រះអង្គម្ចាស់ William បានដើរតួយ៉ាងសំខាន់ក្នុងការក្លាយជា
បិតា សម្រាប់បុត្រដំបូងមួយនេះ។
គួររំឭកផងដែរថា មិនត្រឹមតែសារព័ត៌មានក្នុងស្រុករបស់ប្រទេសនេះ នោះទេ តែសារព័ត៌
មានមកពីជុំវិញ ពិភពលោក ពិតជាមានការចាប់អារម្មណ៍ទៅនឹងការចុះផ្សាយព័ត៌មានដ៏
វិសេសមួយនេះផងដែរ ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ព្រះបុត្រា
តូចដែលបានប្រសូត្រ កាលពីវេលាម៉ោង ៤ និង ២៤ នាទីល្ងាច កាលពីម្សិលមិញនេះ
(ម៉ោងក្នុងស្រុកប្រទេសអង់គ្លេស ) ពុំទាន់មានព្រះនាមនោះទេ ស្របពេលដែលគេ ពិត
ជាសុខភាពល្អណាស់ ពោលគឺ មានទម្ងន់ដល់ទៅ ៣,៨ គ.ក នៅពេលប្រសូត្រ។
ដោយឡែក បុត្រារបស់ព្រះអង្គម្ចាស់ William មួយអង្គនេះ ត្រូវបានរកអោយឃើញថា គឺ
ជាខ្សែរាជវង្សជំនាន់ទី ៣ នៃរាជបល្ល័ង្ក ព្រះបរមរាជវាំង Buckingham Palace របស់
ប្រទេសអង់គ្លេស។ គួរបញ្ជាក់ផងដែរថា ម្ចាស់ក្សត្រី Kate បានរៀបអភិសេកជាមួយ និង
ព្រះអង្គម្ចាស់ William កាលពីខែមេសាឆ្នាំមុននេះ។
ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើក្រុមមនុស្ស ជាពិសេសពលរដ្ឋប្រទេសអង់
គ្លេសតែម្តង មានការអបអរសាទរយ៉ាងណានោះ តាមដានបណ្តារូបភាព ក៏ដូចជាវីដេអូ
ដែលមាននៅខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN