ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែក
បរទេសអោយដឹងថា បុរសម្នាក់ បានយកស្រោមមុខ Iron Man មកពាក់ ដើម្បីជាការបិទ
បាំងអត្តសញ្ញាណ ខណៈចេញធ្វើសកម្មភាពប្លន់ធនាគារមួយកន្លែង។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ចោរចិត្តសឿងរូបនោះ បានចេញធ្វើសកម្មភាពដោយ
សម្រុកចូលទៅក្នុងធនាគារមួយកន្លែង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក វេលាម៉ោងជាង ៤
ល្ងាច កាលពីថ្ងៃទី ២០ កន្លងទៅ មុននឹងធ្វើការរត់គេចខ្លួនបានសម្រេច តាមរយៈរថយន្ត
មួយគ្រឿង។
ជាការពិត អំឡុងពេលនៃការចេញធ្វើសកម្មភាពប្លន់លើកនេះ ពុំមាននរណាម្នាក់បានរង
របួសអ្វីនោះទេ ។ ដោយឡែក ប្រភពបន្ថែមថា មិនទាន់បានដឹងច្បាស់នៅឡើយទេ ថាតើ
ចោរចិត្តសឿងរូបនោះ បានប្លន់លុយបានសម្រេចឬក៏យ៉ាងណា ? ស្របពេលដែលករណី
តាមដានស៊ើបអង្កេតនៅតែបន្តមាន៕
ដោយ ៖ ពិសី
ប្រភព ៖ spy