CamNews

ព័ត៌មានអន្តរជាតិ 

FBI ចាប់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ង់សម្លាប់ មន្រ្តីរដ្ឋាភិបាល និង កម្ទេចវិមានរដ្ឋសភា

ព័ត៌មានអន្តរជាតិ ៖ FBI បានចាប់ខ្លួនបុរសអូហៃយ៉ូម្នាក់ ដែលត្រូវបាន គេអះអាងថា រៀបចំផែនការ វាយប្រហារវិមាន រដ្ឋសភា សហរដ្ឋអាម៉េរិក។ នេះបើយោងតាមមន្ត្រីពង្រឹងផ្នែកច្បាប់ម្នាក់ និង  ពាក្យ បណ្តឹងមួយនៅរដ្ឋអូហៃយ៉ូ។


CNN រាយការណ៍នៅ  ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០១៥ ថា ការសង្ស័យ បានស្ថិត ក្នុងចំណាប់ អារម្មណ៍  របស់ FBI រាប់ខែមកហើយ ដោយសារតែការបង្ហោះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយ បុរសម្នាក់នោះ បាន និយាយអំពីអំពើហិង្សាសង្គ្រា ម    សាសនា នេះបើតាមពាក្យបណ្តឹង ព្រហ្មទណ្ឌ មួយ នោះ។

ស្ថិតនៅក្នុងវ័យទើបតែ ២០ ឆ្នាំ លោក Christopher Cornell ត្រូវបានចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងសម្លាប់
មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក

នៅក្នុងបណ្តឹងនោះដែរ បាននិយាយថា បុរសនោះ   បានកំពុងរៀបចំផែនកា ដាក់គ្រាប់បែកបំពង់ នៅ ក្នុងវិមានរដ្ឋ សភា និងបាញ់មនុស្សសម្លាប់នៅពេលពួកគេរត់ចេញក្រៅ។  សេចក្តីរាយការណ៍ ដដែល បញ្ជា  ក់បន្ថែមថា មន្ត្រី   ពង្រឹងផ្នែកច្បាប់ម្នាក់នោះ បាននិយាយថា គម្រោងនោះ គឺជាដំណាក់ កាល ដំបូង និងគ្មានការគំរាមទៅដល់ តំណាងរាស្ត្រ ឬអ្នកបង្កើតច្បាប់ទេ៕

ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន និង ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington