CamNews

ព័ត៌មានអន្តរជាតិ 

អាល្លឹម៉ង់ សន្យាបញ្ជូន ទ័ព ១២០០ នាក់ យន្តហោះចម្បាំង ៦ គ្រឿង គាំទ្រ បារាំង វាយ ISIS ក្រោយភារវកម្ម

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ទីក្រុង Berlin ប្រទេសអាល្លឹម៉ង់   ប្រសិនបើ ចង់ដាក់ពង្រាយកង កម្លាំងចូលរួមវាយប្រហារ កំទេច ISIS នៅក្នុងប្រទេសស៊ីរី ជាផ្នែក មួយនៃ កងកម្លាំងចម្រុះសហ រដ្ឋអាមេរិកនោះ ហោចណាស់ ត្រូវការកងកម្លាំង តិចបំផុត  ១២០០   នាក់ ដែលតម្រូវអោយជួយ គាំទ្រប្រកបដោយប្រសិទ្ធភាព ទៅលើការប្រើប្រាស់ កង  កម្លាំងទ័ពអាកាស និង នាវាចម្បាំងផ្លូវ ទឹកប្រឆាំង ISIS អោយខានតែបានមែននោះ នេះបើយោងតាមការ គូសបញ្ជាក់ដោយផ្ទាល់ ពីសំ ណាក់ ប្រធាននិយោជិក ប្រទេសអាល្លឹម៉ង់ ។


អំឡុងបទសម្ភាសន៍ជាមួយនឹងភ្នាក់ងារកាសែតលោក Bild am Sonntag មេបញ្ជាការ កងកម្លាំង សហព័ន្ធ អាល្លឹម៉ង Bundeswehr    បន្ថែមអោយ ដឹងថាក្នុង ទស្សនៈ វិស័យ យោធា ដើម្បីធានា អោយបាន    នូវប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព ហោច ណាស់ ត្រូវ  ការកង កម្លាំងយោធា តិចបំផុត ១២០០ នាក់ ។ លោក បន្តអោយដឹងថា ការដាក់ពង្រាយកងកម្លាំង លើកនេះ អាចនឹង កើតមានឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពី បទបញ្ញត្តិ   ។  ប្រសិនបើ មានការឯក ភាពនិងអនុម័ត បេសកម្មលើកនេះ អាចនឹងក្លាយជាការដាក់  ពង្រាយកងកម្លាំង ទ្រង់ទ្រាយ  ធំបំ ផុតពីសំណាក់ កងកម្លាំងសហព័ន្ធ អាល្លឹម៉ង Bundeswehr    ។  មិនត្រឹមតែប៉ុណ្ណោះ លោកបន្ថែម អោយដឹងថា ដោយផ្អែកលើទស្សនៈយោធា ISIS នាពេលបច្ចុប្បន្នភាព គឺជាការគម្រាមគំហែងធំបំផុតនៅក្នុង តំបន់ ។


ច្រើនជាង ផែនការ ដាក់ពង្រាយកងកម្លាំង រដ្ឋាភិបាល ប្រទេស អាល្លឹម៉ង់ គ្រោងនឹងបញ្ជូន យន្ត ហោះចម្បាំង ៦ គ្រឿងផ្សេងទៀត ទៅគាំទ្រ និងសម្រួលការងារ   ដល់នាវាចម្បាំងផ្ទុកយន្តហោះ របស់បារាំង​ដែលកំពុងតែឈរជើង នៅសមុទ្រ Mediterranean ។លោកបញ្ជាក់ក្តែងៗអោយដឹង អ្វីដែលពួកយើងត្រូវការជាចាំបាច់នោះគឺថា ព័ត៌មានលម្អិត ពីស្ថានភាពនៅលើដីផ្ទាល់ ដើម្បីប្រើ កងកម្លាំងអោយមានប្រសិទ្ធភាព។ ក្នុងលក្ខខ័ណ្ឌចាំបាច់ យន្តហោះចម្បាំង  របស់ពួកយើង នឹង នាំមកនូវការគាំទ្រដល់ល្អឥតខ្ចោះ ។ ដោយយោងតាម   លោក  Wieker អាល្លឹម៉ង់ បច្ចុប្បន្នភាព កំពុង តែគ្រោងបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ទៅកាន់ប្រទេស ទួរគី និង សូដង់ ដូចគ្នាដែរ ។


គួរបញ្ជាក់ថា បរិបទនៃការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនទៅកាន់បេសកម្មចម្រុះដឹកមុខដោយ សហរដ្ឋអាមេរិកនោះ អាចកើតឡើងទៅបានបន្ទាប់អធិការបតី អាល្លឹម៉ង់ Angela Merkel  សន្យា កាលពីថ្ងៃពុធកន្លងទៅនេះ ថាគាំទ្រដល់ប្រទេសបារាំង ក្នុងការវាយប្រហារ ប្រ ឆាំងក្រុមភារវករ ក្រោយភារវកម្ម វាយប្រហារ ទីក្រុងប៉ារីស យប់ថ្ងៃទី ១៣ ខែវិច្ឆិកា កន្លងទៅនេះ ពីសំណាក់ ក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ដែលបានសម្លាប់មនុស្ស ១៣០ នាក់ ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash