ព័ត៌មានអន្តរជាតិ ៖ ពិធីបុណ្យឆីសាច់ឆ្កែនៅប្រទេសចិន ត្រូវបានរកអោយឃើញថា នៅតែ
មានប្រជាប្រិយភាពរបស់ខ្លូនដដែល បើទោះជាមានការប្រឆាំងតវ៉ា ពីសំណាក់អ្នកធ្វើយុទ្ធ
នាការ សិទិ្ធសត្វយ៉ាងណាក៏ដោយ នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារ
ព័ត៌មានបរទេស ស្កាយ ។
ជាការពិត ពិធីបុណ្យប្រពៃណីមួយនេះ ត្រូវបានគេធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខេត្ត
Guangxi ប្រទេសចិន ស្របពេលដែលសត្វឆ្កែរាប់រយក្បាល ត្រូវគេបង្ខាំងទុកនៅក្នុងទ្រុង
រង់ចាំការកាប់សម្លាប់យកទៅធ្វើជាអាហារ ដើម្បីបំម្រើដល់ក្រុមមនុស្សមួយចំនួនរាប់ពាន់
នាក់។
បើទោះជាយ៉ាងណាក៏ដោយ ចលនាទាមទារសិទ្ធិសត្វបានឆ្លើយតប ដោយមានការកើន
ឡើងទៅនឹងការបេជ្ញាចិត្ត។ យ៉ាងណាមិញ ជាមួយសកម្មភាពនេះហើយ ដែលបានជំរុញ
អោយក្រុមមនុស្សមួយចំនួនមកពីខេត្ត Yulin បានធ្វើការប្រឆាំងតវ៉ា ដោយស្នើអោយរដ្ឋា
ភិបាលជួយអន្តរាគមន៍ ក្នុងការបញ្ឈប់កម្មវិធីបុណ្យប្រចាំឆ្នាំមួយនេះ។
ផ្ទុយទៅវិញ ភាគិខាងរដ្ឋាភិបាលចិន បានពន្យល់អោយដឹងថា ក្នុងរយៈពេលខ្លី និងភ្លាម
ៗ ការបញ្ឈប់កម្មវិធីបុណ្យមួយនេះ មិនអាចធ្វើទៅបាននោះទេ ព្រោះថា ពួកគាត់ពិតជា
មានសម្ពាធ ពីសំណាក់សកម្មនិយម តាមប្រព័ន្ធអនឡាញ ដូច្នេះមានតែដាក់កម្លាំងចុះ
ត្រួតពិនិត្យ ជាពិសេសក្នុងកម្មវិធីបុណ្យមួយនេះ។
គួររំឭកផងដែរថា សាច់ឆ្កែ ត្រូវបានរកឃើញនៅក្នុងបញ្ជីរាយនាមមុខម្ហូបទូទាំងប្រទេស
ចិន តែមិនមានលក្ខណៈបើកចំហនោះទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ