ព័ត៌មានអន្តរជាតិ ៖ គ្រោះរញ្ជួយដី អត្តឃាត កម្លាំងខ្លាំងដល់ទៅ ៧,៥ រ៉ិចទ័រដែលបានវាយប្រហារ មកលើភាគខាងត្បូងតំបន់អាស៊ី ពោលវាយប្រហារភាគខាងកើតឆៀតខាងត្បូងប្រទេសអាហ្វហ្គា នីស្ថានអំឡុងថ្ងៃច័ន្ទ ម្សិលមិញនេះ បានសម្លាប់មនុស្សរាប់រយនាក់ មកពី ២ ប្រទេស អាហ្វហ្គានី ស្ថាននិងប៉ាគីស្ថាន ។
អភិបាលខេត្ត Khyber Pakhtunkhwa ប្រទេស ប៉ាគីស្ថាន លោក Pervez Khattak គូសបញ្ជាក់ ដល់សារព័ត៌មានរដ្ឋ ៣ ម៉ោងក្រោយ ពីមានការវាយប្រហារ គ្រោះរញ្ជួយដីអត្តឃាត អោយដឹងថា តួរលេខអ្នកស្លាប់ ត្រូវបានគេមានភាពភ័យខ្លាច ថាអាចនឹងបន្តការកើនឡើង បន្ថែមទៀត សេច ក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ប៉ាគីស្ថាន គឺ ជាប្រជាជាតិដែលទទួលការរងគ្រោះអាក្រក់ បំ ផុត ពោល ជនរងគ្រោះច្រើនជាង ២០០ នាក់ បាន ស្លាប់ បាត់បង់ជីវិត ខណៈ ១០០០ នាក់ផ្សេង ទៀតទទួលរងរបួសធ្ងន់ និងស្រាល ។ យ៉ាងណាមិញ នៅឯប្រទេស អាហ្វហ្គានីស្ថាន ឯណោះវិញ ជនរងគ្រោះ ៧៣ នាក់ បានរងគ្រោះស្លាប់បាត់បង់ជីវិត ខណៈ ច្រើនជាង ៣០០ នាក់ផ្សេងទៀត របួសធ្ងន់ និង ស្រាល ។
តួលេខជនរងគ្រោះស្លាប់ មានការកើនឡើង រួមបញ្ជូលតួលេខ សិស្ស សាលាស្រី ១២ នាក់ បាន ស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ក្នុងហេតុការណ៍រត់ជាន់គ្នាស្លាប់ ពេលដែល ពួកគេមានភាពភ័យអាសន្នខ្លាំង រត់ចេញពីសាលា គេចចេញពីគ្រោះរញ្ជួយដី ។ មានសេចក្តីរាយ ការណថាមានករណីរអិលបាក់ដី នៅដោយកន្លែង ខណៈតំបន់រងគ្រោះមួយចំនួន ពុំទាន់ទាក់ទង បាននៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ និង ប៊ីប៊ីស៊ី