បរទេស៖ មាន់បំពងជាអាហារ ពេញនិយមបំផុត សម្រាប់គ្រប់មនុស្សគ្រប់រូប នៅលើពិភពលោក នាសម័យបច្ចុប្បន្ន តែអ្វីដែលគួឲ្យភ្ញាក់ផ្អើលនោះ គឺ បុរសវ័យ២៦ឆ្នាំម្នាក់ មានដើមទ្រូងធំ ដូចដើមទ្រូងមនុស្សស្រី ដោយសារចូលចិត្ត បរិភោគមាន់បំពង ជាអាហារ ។
បុរសម្នាក់ឈ្មោះ Mr Li ដោយសារចូលចិត្តញ៉ាំស្លាប និងភ្លៅមាន់បំពងជាអាហារ ស្ទើរជាប្រចាំ ធ្វើឲ្យដើមទ្រូងរបស់គេធំឡើងៗ ដូចទៅនឹងដើមទ្រូងមនុស្សស្រី ដោយសារសាច់មាន់នោះ ផ្ទុកទៅដោយជាតិអរម៉ូន ច្រើន ហើយកន្លងមកគ្រូពេទ្យ ធា្លប់បន្ទាស និងបានព្យាយាមណែនាំគាត់ឲ្យញ៉ាំផ្លែឈើខ្លះ ។
តាមការរកឃើញ របស់គ្រូពេទ្យបានបង្ហាញថា ស្លាបមាន់ និងសាច់មួយចំនួនទៀត មានផ្ទុកតំរិតអរម៉ូនច្រើនលើសលុប៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល