CamNews

ព័ត៌មានអន្តរជាតិ 

ប្រអប់ខ្មៅ យន្តហោះ Germanwings ធ្លាក់ ខូចខាត ស្ទើរទាំងស្រុង តែអាច ប្រើការបាន

ព័ត៌មានអន្តរជាតិ ៖ ប្រអប់ខ្មៅ នៃយន្តហោះ    Airbus  A  ៣២០ របស់ក្រុមហ៊ុន អាកាសចរណ៍អាល្លឺម៉ង់ ដែលបានធ្លាក់ នៅតំបន់ភ្នំ ភាគខាងត្បូង ប្រទេស  បារាំង កាលពីយប់ថ្ងៃអង្គារ ត្រូវបានក្រុមសង្គ្រោះរក ឃើញហើយ តែត្រូវបានរងការ ខូចខាតយ៉ាងខ្លាំង   ។ នេះបើតាមរដ្ឋមន្រ្ដី ក្រសួងមហាផ្ទៃ បារាំង លោក Bernard Cazeneuve បានឲ្យដឹង នៅថ្ងៃពុធនេះ ។

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះបន្ដថា     លោក  Cazeneuve បានប្រាប់ទៅវិទ្យុ RTL ថា ប្រអប់ខ្មៅនោះ ទោះ     បី ជាខូចខាតយ៉ាងណា ក៏ដោយនេះ នៅតែអាចប្រើប្រាស់ សម្រាប់ការ វិភាគ ហេតុការណ៍ ដែលបានកើតទ្បើងក្នុង ប៉ុន្មានម៉ោងខាងមុខនោះ ។

លោក បន្ថែមថា ប្រអប់ខ្មៅនោះត្រូវបានគេបញ្ជូន ទៅ    កាន់ ការិយាល័យ ស៊ើបអង្កេត កាលពីល្ងាចថ្ងៃ អង្គារ តែមិនទាន់មានព័ត៌មាន អ្វីឲ្យច្បាស់ ការនូវទ្បើយនោះ នៃហេតុការណ៍ ធ្លាក់យន្ដហោះនោះ។

គួរបញ្ជាក់ថា ប្រអប់ខ្មៅ នៃយន្តហោះ Airbus A ៣២០ ផ្ទុកចំនួនមនុស្សស្លាប់ សរុបកើនឡើងដល់ ១៥០ នាក់ ក្រោយពីទារកពីរនាក់ ក៏ត្រូវបានគេអះអាងថា ស្ថិតនៅលើយន្ត ហោះដែរ ។

យន្តហោះខាងលើនេះ បានធ្វើ    ដំណើរពី  ទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ឆ្ពោះទៅកាន់ទីក្រុង ឌូសែលដូហ្វ របស់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែ វាបានធ្លាក់ពេលហោះ ឆ្លងកាត់ភាគខាងត្បូង ប្រទេសបារាំង នៅក្បែរទីក្រុង បាសេឡូនណិត នៃតំបន់ ភ្នំ អាល់ភ៍ កាល ពីវេលាម៉ោង ១១ព្រឹក ថ្ងៃអង្គារ ទី២៤ ខែមីនា ម៉ោងនៅទីក្រុងប៉ារីស ។
កម្ទេចកម្ទីរយន្តហោះ ត្រូវបានរកឃើញ នៅជម្រាលភ្នំ ដែលមានកម្ពស់ ១.៥០០ ទៅ២.០០០ ម៉ែត្រពីនីវ៉ូ ទឹកសមុទ្រ ហើយពេលនេះ ប្រអប់ខ្មៅក៏ត្រូវបានរកឃើញ  ផងដែរ ដោយអាជ្ញាធរ មានសមត្ថកិច្ច របស់ បារាំង កំពុងតែពិនិត្យទិន្ន ន័យនៅក្នុងនោះ៕

សូមបញ្ជាក់ថា មនុស្សចម្រុះជាតិសាសន៍ នៅលើជើងហោះហើរ  4U 9525 ដែលបានធ្លាក់ គឺ  ៦៧ នាក់ ទំនងជាជនជាតិ អាល្លឺម៉ង់ ( ១៦ នាក់ ជា សិស្សវិទ្យាល័យ  )    និង  មានជនជាតិអេស្ប៉ាញ, តួកគី, និង ជប៉ុនផងដែរ ។ យន្តហោះបានដឹក អ្នកដំណើរ ១៤៤នាក់, ទារក ២នាក់, និងពីឡុត ព្រម  ទាំងសហការី ៦នាក់ទៀត ៕

ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី និង ស៊ិនហយរ


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash