ព័ត៌មានអន្តរជាតិ៖ បុរសម្នាក់ត្រូវបានរកអោយឃើញថា បានរត់ចូលទៅក្នុងហាងកាត់សក់
មួយកន្លែង និងបានយកកន្រ្តៃមកកាត់អវយវៈភេទ (លិង្គ) របស់ខ្លួននៅមុខមហាជន ខណៈ
ពេលដែលបានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង នេះបើតាមការអោយដឹងពីទំព័រសារ
ព័ត៌មាន Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Shahid Hussain
វ័យ៤៥ ឆ្នាំ បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគាត់បានបែកគំនិតក្នុងការធ្វើឆ្គួតៗ
បែបនេះ នាវេលាល្ងាចអាទិត្យ ជិតតំបន់ Barfani Dham ក្រុង Indore ប្រទេសឥណ្ឌា ។
ភ្លាមៗនោះ កាលដែលឃើញរឿងមិនគួរអោយជឿនោះហើយ ពលរដ្ឋក្បែរនោះ ក៏បានទូរ
ស័ព្ទទៅឡានពេទ្យសង្គ្រោះបន្ទាន់ ខណៈពេលដែលមកទល់នឹងពេលនេះ ស្ថានភាពជម្ងឺ
របស់គាត់នៅតែធ្ងន់ធ្ងរនៅឡើយ៕
បន្ទាប់ពីបានកើតមានឡើងនូវករណីមួយនេះក៏មានការតាមដានស៊ើបអង្កេតពីភ្នាក់ងារមាន
សមត្តកិច្ច ដោយរកអោយឃើញមូលហេតុពិត ដែលបុរសរូបនោះ ឈានរហូតដល់ថ្នាក់ធ្វើ
បែបនេះ ក៏ព្រោះតែគាត់មានបញ្ហាខាងផ្លូវចិត្ត បន្ទាប់ពីគាត់ជាបុគ្គលមួយដែលញៀនល្បែង
និងចាញ់ប្រាក់អស់ជាច្រើនកាលពីពេលកន្លងទៅ៕