ម៉ូតូធំម៉ាក Loncin បានប្រើប្រាស់ម៉ាស៊ីន BMW's G650GS បានដាក់តាំងបង្ហាញហើយ
នៅពិពណ៌ប្រទេសចិន។ ម៉ូតូចិននេះបានទិញសិទ្ធពីក្រុមហ៊ុន BMW ក្នុងការបំពាក់ម៉ាស៊ីន។
ម៉ូតូ Loncin បានបំពាក់ម៉ាស៊ីនដែលមានស៊ីឡាំង ១ ជាមួយនឹងកំលាំង ៤៧b សេស និង
លក់ក្នុងតំលៃ £៥០០០ (ប្រហែល ៨០៣០ដុល្លា) នៅក្នុងទីផ្សារប្រទេសចិន។
លោក Mike Shen អនុប្រធានគ្រប់គ្រងទូទៅរបស់ Loncin បាននិយាយថា “យើងបានធ្វើ
សហប្រតិបត្តិការណ៍ជាមួយក្រុមហ៊ុន BMW តាំងពីឆ្នាំ ២០០៥ មកម្លេះ ហើយម៉ូតូ Loncin
អាចចាត់ទុកបានថាជាម៉ូតូដែលខ្លាំងជាងគេ។”
ដោយយោងទៅតាមការចុះកុងត្រាជាមួយក្រុមហ៊ុន BMW ម៉ូតូម៉ាកនេះអាចលក់បានតែក្នុង
ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ៕
ដោយ៖ រិនដូ
ប្រភព៖ motorcyclenews