ខួរក្បាលគឺមិនមានអារម្មណ៍ថាចេះឈឺចាប់ ដូចជា មានអារម្មណ៍ថាមួម៉ៅ ដែលធ្វើឱ្យមានការឈឺចាប់
នោះដែរ។ ដូច្នេះ ជំងឺឈឺក្បាល គឺចាប់ផ្តើម ឬកើតឡើងដោយជាលិកា និងអ្វីៗផ្សេងៗ ទៀតដែលនៅ
ជុំវិញខួរក្បាល។ បញ្ហានេះ នឹងបង្កឱ្យមានការផ្លាស់ប្តូរសរីរាង្គក្នុងខួរក្បាល រោគ និង ស្រ្តេស ដែលធ្វើ
ឱ្យដំណើរនៃសរសៃឈាមរបស់អ្នករួមតូច និង មិនទទួលទានដំណេកលក់ស្កប់ស្កល់។
ខាងក្រោមនេះយើងសូមណែនាំលោកអ្នកឱ្យសាកល្បងនូវវិធីព្យាបាលជំងឺឈឺក្បាលងាយៗ តាមបែប
ធម្មជាតិ ដែលអាចព្យាបាលបំបាប់ការឈឺក្បាលបានភ្លាមៗ។
វិធីទី១៖ សូមយកស្លឹកជីអង្កាម ឬ ស្លឹកជី conriander ដាំទឹកធ្វើជាតែ បន្ទាប់មក យកវាមកដាក់ស្អំនៅ
លើថ្ងាស របស់អ្នក។
វិធីទី២៖ សូមយកទឹកក្រូចឆ្មារស្រស់ ១ពែង លាយជាមួយនឹងទឹកខ្ញីស្រស់ ១ពែង កូរចូលគ្នាឱ្យសព្វ
រួចផឹក ជាការស្រេច។
វិធីទី៣៖ សូមយកខ្ញីស្ងួតម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹក ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យ
សព្វ បន្ទាប់មក យកវាមកលាបនៅលើថ្ងាស របស់អ្នកជាការស្រេច៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies