CamNews

យល់ដឹង 

តើធ្វើយ៉ាងណាទើបដឹងថា មនុស្សម្នាក់ កំពុងតែស្រលាញ់អ្នក?

ស្នេហា គឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន នៅក្នុងដំណើរជីវិតរស់នៅ របស់ពួកគេ។ ស្នេហា អាច កើតមានគ្រប់ទីកន្លែង មិនថា នៅក្នុងថ្នាក់រៀន តាមផ្លូវ កន្លែងធ្វើការ កន្លែងទទួលទានអាហារ កន្លែងដើរ លេងកំសាន្ត កន្លែងមើលគុន ផ្សារទំនើប និង នៅគ្រប់កន្លែងផ្សេងៗជាច្រើនទៀត។ ស្នេហា ចាប់ផ្តើមពី ការចាប់អារម្មណ៍គ្នាទៅវិញទៅមក ឬការចាប់អារម្មណ៍ទៅលើគេតែម្នាក់ឯង ដោយភាគី ម្ខាងទៀត មិនដឹង ដែលគេហៅថា ការលួចស្រលាញ់គេតែម្នាក់ឯង

តើត្រូវធ្វើយ៉ាងណាទើបដឹង ថា មនុស្សម្នាក់កំពុងតែ ស្រលាញ់អ្នក? ស្នេហា អាចធ្វើឱ្យមនុស្សបាត់បង់ ការគ្រប់គ្រងខ្លួនឯង មិនថា មនុស្សម្នាក់នោះ ស្ថិតនៅ ក្នុងស្ថានភាព ឬ ជាប្រភេទមនុស្សលំដាប់ណា ក៏ដោយ មានចេះដឹង ឬ ការ អប់រំខ្ពស់ដល់កម្រិតណានោះ ទេ ឱ្យតែមានស្នេហា ឬនៅចំពោះមុខ មនុស្សដែលខ្លួនស្រលាញ់គឺ ដូច ជាមនុស្សល្ងង់ម្នាក់អញ្ចឹងដែរ។

ខាងក្រោមនេះ យើងសូមបង្ហាញអ្នកនូវគន្ធឹះមួយចំនួន ដើម្បីឱ្យដឹងថា មនុស្សម្នាក់កំពុងស្រលាញ់អ្នក មានសកម្មភាពបែបណាខ្លះ។

នៅពេលដែលមានមនុស្សមា្នក់កំពុងលួចស្រលាញ់ ឬចាប់អារម្មណ៍ជាមួយនឹងអ្នក គេនឹងព្យាយាមធ្វើ អ្វីគ្រប់បែបយ៉ាង ដើម្បីបង្ហាញឱ្យអ្នកដឹងពីសកម្មភាពទាំងនោះ ដោយប្រយោល ឬ ដោយផ្ទាល់ ទោះ បីជា គេដឹងថា វាពិបាក ឬ នឿហត់យ៉ាងណាក៏ដោយ គេនៅតែធ្វើដោយមិនគិតពីការលំបាក ឬនឿ ហត់អ្វីដែលអស់។ ឧទាហរណ៍៖ មនុស្សម្នាក់នោះ ព្យាយាមផ្ញើសារ ទៅអ្នកគ្រប់ពេលវេលា (ព្រឹកម្តង ថ្ងៃត្រង់ម្តង ពេលល្ងាច ឬ ពេលយប់ម្តងទៀត) ដើម្បីអ្នកឃើញថា គេគិត នឹក និងបារម្ភពីអ្នកគ្រប់ពេល វេលា។

មួយវិញទៀត នៅពេលដឹងថាអ្នក មិនសប្បាយចិត្តឬមានទុកលំបាកផ្សេងៗ គេតែងតែផ្ញើសារ ឬជួប ផ្ទាល់ផ្តល់នូវយោបល់ល្អៗ ជាច្រើនដើម្បីលោងលោមអ្នកឱ្យភ្លេចភាពមិនសប្បាយចិត្តទាំងនោះ។ នៅ ផ្នែកមួយផ្សេងទៀត នៅពេលមានពិធីបុណ្យ ឬ កម្មពិសេសៗ ណាមួយគេ នឹងព្យាបាលជូនជា កាដូ ឬ អំណោយផ្សេងៗ ដល់អ្នក ដើម្បីធ្វើឱ្យអ្នកមានភាពរីករាយ ចង់ឃើញស្នាមញញឹម និង ស្នាម សើច​ដ៏ស្រស់ស្អាតរបស់អ្នក។​

ប៉ុន្តែ អ្វីទាំងអស់ដែលគេធ្វើ ពេលខ្លះអាចជាការរំខាន និង ធ្វើឱ្យអ្នកមិនសប្បាយចិត្តទៅវិញ ដូចជា ការផ្ញើសារមកច្រើនដងពេក នៅពេលអ្នកកំពុងរវល់ ឬ ជូនកាដូអ្វីមួយដែលអ្នកមិនពេញចិត្ត បែរជាធ្វើ ឱ្យទំនាក់ទំនងរបស់អ្នកទាំងពីរ កាន់តែមានភាពលំបាកទៅវិញ។ អ្វីដែលសំខាន់នោះ អ្នកត្រូវគិតថា អ្វីគ្រប់យ៉ាងដែលគេធ្វើចំពោះអ្នក គឺមានបំណងតែម្យ៉ាងគត់ ចង់ទទួលបានទំនាក់ទំនងដ៏ល្អ ជាមួយ នឹងអ្នក ចង់ធ្វើអ្នកមានភាពរីករាយ តែប៉ុណ្ណោះ។

សំនួរសួរថា៖ ហេតុអ្វីបានជាគេ ត្រូវធ្វើឱ្យអ្នកមិន សប្បាយចិត្ត? តើគេមានចេតនាធ្វើឱ្យអ្នកខឹងឬ? នៅពេលនោះ ប្រសិនបើ អ្នកគិតខុស ឬ គិតដោយ មិនបានពិចារណាត្រឹមត្រូវនោះទេអ្នក នឹងបាត់ មនុស្សដ៏ល្អម្នាក់ ដែលតែងតែព្យាយាមអ្វីគ្រប់យ៉ាង ដើម្បីអ្នក ហើយមនុស្សម្នាក់មនុស្សនោះនឹង មាន ការ សោកស្តាយបំផុត នៅក្នុងជីវិតរបស់គេដែលបាត់បង់ មនុស្ស ដ៏ល្អម្នាក់ដូចអ្នក ដោយសារតែ កំហុសអចេតនាមួយ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ lifegoals


Tags: knowledge How do You Know if Someone Really Loves You