(ភ្នំពេញ)៖ រំលងបានប្រហែលរយៈពេលមួយថ្ងៃបន្ទាប់ពីសន្និសិទសារព័ត៌មានបង្ហាញការពិតនៃដំណើររឿងឈានដល់ការប្តឹងលែងលះគ្នាជាមួយអតីតស្វាមីឥតខាន់ស្លាលោក ប៉ែន ចំរ៉ុង អ្នកនាង ភិន សុដាលីស ដោយភាពមិនអស់ចិត្តក៏បានសរសេរបង្ហោះសារថ្មីមួយទៀតរំលឹកពីភាពឈឺចាប់របស់នាងអំឡុងពេលរស់នៅជាមួយគ្នា១ឆ្នាំជាមួយលោក ប៉ែន ចំរ៉ុង ត្រង់ពាក្យថា អញស៊ីបាយឆ្អែតហើយ អញចង់ស៊ីបង្អែមម្តង ។
អតីតតារាសម្តែងកូនស្រីថៅកែផលិតកម្មមហាហង្សអ្នកនាង ភិន សុដាលីស បានរំលេចអក្ខរានៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថារួចរាល់ហើយ !ហត់ណាស់ស្ពាយវាយូរហើយធ្ងន់ណាស់គ្រប់យ៉ាងហាក់ដូចជាការរៀបចំ ចុងក្រោយយើងគ្រាន់តែជាកូនអុក ដែលលេងចាញ់ហើយក៏បោះចោលឈប់លេង។ យ៉ាងណាក៏ខ្លួនបានធ្វើអ្វីដែលចង់ធ្វើមួយខ្យល់ទាំងល្ងង់ខ្លៅ ជំនះទាល់បានសម្រេចគ្រាន់តែខកចិត្តខ្លាំងចំពោះលទ្ធផលចុងក្រោយ ... ។
អ្នកនាង ភិន សុដាលីស បានលើកឡើងទៀតថា ការលះបង់ដ៏ធំកន្លងមកនេះ ទោះជាវាខុសចាត់ទុកថាជាមេរៀន ។ ចាំមិនភ្លេចពាក្យសម្តីដែលគេនិយាយប្រាប់មិត្តភក្តិរបស់គេមិនមែនម្តងតែច្រើនដង អញស៊ីបាយឆ្អែតហើយអញចង់ស៊ីបង្អែមម្តង (ហ៊ាននស្បថទេថាមិនដែលនិយាយ ចង់ស្តាប់រីខតទេ)ហើយក៏ចាំមិនភ្លេចនៅពេលដែលគេនិយាយថា ម៉ែរោគចិត្តចឹង កូនហ្នឹងកើតមកក៏មិនគ្រប់សតិដែរ គ្នាមិនទាន់កើតផងដាក់បណ្តាសាគ្នាធ្វើអី? បើចឹងដដែលបង្កើតគ្នាមកធ្វើអី?។
តារាស្រីអ្នកនាង ភិន សុដាលីស បានបញ្ជាក់ថា អូខេ បើអ្នកមិនត្រូវការតែខ្ញុំត្រូវការ ខ្ញុំអាចចិញ្ចឹមកូននេះបានមនោសញ្ចេតនាឪ កូនស្អី សុំមកលេងកូនធ្វើអី បើរាល់ការតាមដានសុខភាពកូនក្នុងផ្ទៃរាល់ខែ គ្មានមុខអ្នកផងហ្នឹង។អាហារកិច្ចហ្នឹង អោយមកធ្វើអី?ឬក៏និយាយដើម្បីអោយគ្រាន់តែល្អមើល? គិតម្តងទៀតអ្នកណាជាអ្នកខាតអោយពិតប្រាកដ... ហេតុអ្វីក៏នៅតែជាមនុស្សស្រី ?។
ជាមួយគ្នានេះ ភិន សុដាលីស បានបន្ថែមទៀតថា មិនអាចផ្គាប់ចិត្តមនុស្សអ្នកជេរនៅតែជេរគេមិនមែនរស់ក្នុងជីវិតយើង... ខ្វល់ធ្វើអី ?គេមិនយល់ទៅបង្ខំគេធ្វើអី?សរសើរខ្លួនឯងដែលមិនជ្រើសរើសការស្លាប់ជាដំណោះស្រាយចុងក្រោយមានតែឪពុកម្តាយទេដែលទទួលយកយើងវិញ...។សំខាន់ពេលនេះខ្ញុំបានត្រៀមខ្លួនរួចរាល់ដើរទៅជីវិតថ្មី អរគុណចំពោះមេរៀន និងឆាកល្ខោនដ៏ឥតខ្ចោះមួយនេះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង