ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសបានសម្លាប់ ស្រ្តីពិជឃាតម្នាក់ និងធ្វើអោយបុរសខ្មាន់កាំភ្លើងរងរបួស បន្ទាប់ ពីពួកគេបើកការវាយប្រហារ បាញ់គ្រាប់ពិត នៅក្រៅស្នងការប៉ូលីសក្រុង Istanbul ប្រទេស ទួរគី នេះបើ តាមការគូសបញ្ជាក់អោយដឹងពីមន្រ្តីក្នុងទីក្រុង ។
របាយការណ៍ បន្ថែមអោយដឹងថា បុរសខ្មាន់កាំភ្លើង ទទួល រងរបួសនោះ ត្រូវបានចាប់ឃាត់ខ្លួនហើយ បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា ក្រុមឈ្លានពាន មួយចំនួន ត្រូវបានចាប់ឃាត់ខ្លួន នៅឯសង្កាត់ ការិយាល័យ គណបក្សកាន់អំណាច ទួរគី គណ បក្ស AK Party ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារដើម សប្តាហ៍នេះ សមាជិក ២ នាក់ នៃក្រុមបដិវត្តន៍ Marxist ដែលបានចាប់ខ្លួន ព្រះរាជអាជ្ញា ធ្វើជាចំណាប់ ខ្មាំង នៅក្នុង សាលាកាត់ក្តី កណ្តាលក្រុង Istanbul ទាំង ៣ នាក់ រួមមាន ជនដៃដល់ ២ នាក់ និងលោក ព្រះរាជអាជ្ញា ជាចំណាប់ខ្មាំង បានស្លាប់បាត់បង់ជីវិត ក្នុង ហេតុ ការណ៍ បាញ់បោះ ប្រឆាំងជាមួយនឹង ប៉ូលីស ។ អភិបាលក្រុង លោក Vasip Sahin បំភ្លឺ ពាក់ព័ន្ធ ករណីវាយប្រហារ ថ្ងៃពុធ នេះអោយដឹងថា ស្រ្តីជាជនដៃដល់ ខាងលើនោះ នាងក្នុងដៃប្រដាប់ដោយគ្រាប់បែ ក ក្នុងនោះ ហោចណាស់ មន្រ្តីប៉ូលីស ម្នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិច ។ ឃ្លីបវីដេអូ ថតផ្សាយ តាមរយៈកញ្ជក់ទូរទស្សន៍នោះអោយដឹង ថា ស្រ្តីជាជនដៃដល់ បានស្លាប់បាត់បង់ជីវិត ដេកដួល នៅលើដី ក្រៅ សំ ណង់អាគារ ស្នងការប៉ូលីស ក្រុង៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី