ព័ត៌មានអន្តរជាតិ ៖ មនុស្ស ១០ នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម កាលពីថ្ងៃ
អាទិត្យកន្លងទៅនេះ បន្ទាប់ពីឧទ្ធម្ភាគចក្ររត់ឌុប (air taxi) មួយគ្រឿង បានផ្ទុះឆាបឆេះនៅ
ឯអាកាសយានដ្ឋានអន្តរជាតិ Alaska នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេ
ហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ។
ដោយឡែក មកទល់នឹងពេលនេះ បើយោងតាមសម្តីមន្រ្តីផ្លូវការមកពីក្រុង Soldotna រដ្ឋ
Alaska សហរដ្ឋអាមេរិក បានគូសបញ្ជាក់អោយដឹងថា មិនទាន់រកមូលហេតុឃើញនៅ
ឡើយនោះទេ ស្តីពីការផ្ទុះឆាបឆេះមួយនេះ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសលោក Lesley Quelland មកពីមជ្ឈមណ្ដល
កណ្តាលសង្គ្រោះបន្ទាន់ បានអះអាងអោយដឹងថា មកទល់នឹងពេលនេះ ក្រុមជំនាញមកពី
នាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានចុះទៅធ្វើការតាមដានស៊ើបអង្កេត រកមូល
ហេតុពិតនៃការផ្ទុះឆាបឆេះមួយនេះហើយ ស្របពេលដែល ការងឿយឆ្ងល់នៅតែបន្តមាន
ថាតើ air taxi មួយគ្រឿងនោះធ្វើការចុះចត ឬក៏ហោះឡើង នៅពេលដែលបានជួបសោក
នាដកម្មដ៏រន្ធត់មួយនេះ៕