CamNews

តារា 

ឈិន ច័ន្ទសុធារី ទម្លាយ​សារ​ទុក្ខ​ព្រួយ ស៊ូ​លេប​ថ្ម លេប​គ្រួស​ដើម្បី​កូនៗ ​ខណៈ​កំពុង​ពិបាក​ចិត្ត​រឿង

(ភ្នំពេញ)៖ ស្របពេលដែលការពិត ត្រូវបានទម្លាយឲ្យមហាជន បានដឹងជាសាធារណៈ ជុំវិញស្វាមី​​ គឺលោក សុវណ្ណ មករា លួចមានទំនាក់ទំនងស្រីក្មេង ដែលជាតារារួមអាជីពមកនោះ ថ្មីៗនេះ អ​តីតពិធី​ការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយជាថ្មីនូវជីវិតតស៊ូ របស់ខ្លួន ដើម្បីរស់នៅចិ​ញ្ចឹ​ម​​កូន​​ទាំងពីរ ដោយនាងបាបបញ្ជាក់ថា «អ្វីដែលបម្រុង​នឹងកើតឡើង មិនយូរមិនឆាប់ វាគង់តែកើ​ត ដូច្នេះមានតែការអត់ធ្មត់ រស់ដើម្បីកូនៗទាំងពីរ»។

បង្ហោះភ្ជាប់ជាមួយរូបភាព ចំនួន២សន្លឹក ដែលថតរួមគ្នាជាមួយកូនៗ អ្នកនាង ឈិន ច័ន្ទសុធារី បា​ន​សរសេរបែកកំសត់​ថា «​ម្តេចចក៏កូនស្រីសម្លឹងមកមុខម្តាយ បែបនេះកូន? ហើយកែវភ្នែកយើងទាំ​ងពីរ ហាក់ស្រដៀងគ្នាអារម្មណ៍ចិត្ត និងបេះដូងត្របាញ់ចូលគ្នា ទាំងកូនប្រុសស្រី ទើបតែអា​យុ​បាន៩ខែ ថ្ងៃនេះសោះ ? កូនមាសកូនពេជ្រ ទាំងទ្វេរបស់ម្តាយ !»។

អតីតតារាស្រី ដែលកំពុងមានវិបត្តិផ្លូវចិត្ត រឿងស្វាមីមានស្រី​អ្នកនាង ឈិន ច័ន្ទសុធារី បានប​ន្ថែ​ម​ថា «បេះដូងកូន និងបេះដូងម្តាយ មិនខុសគ្នាឡើយណាកូន..។ ត្រូវចាំថា អ្វីដែលបម្រុងនឹងកើតឡើង មិនយូរមិនឆាប់ វាគង់តែកើត ដូច្នេះមិនចាំបាច់ប្រឹងឃាត់ តែគួរតែធ្វើចិត្តខ្លួនឯង ដើម្បីទទួ​ល​យកការយកការពិត ទាំងអស់គ្នា ណាកូនសំឡាញ់ទាំងទ្វេរ ម៉ាក់ស្រឡាញ់កូនណា ម៉ាក់សន្យាថា និងមើលថែកូនឲ្យបានល្អ ទោះបីម្តាយរែកពន់ធ្ងន់យ៉ាងណាក្តី ព្រោះកូនម្តាយទាំងពីរ គឺជាជីវិតរបស់ម្តាយ!»។

ជាមួយគ្នានឹងការបង្ហោះសារខាងលើនេះ ពីសំណាក់តារាស្រីអ្នកនាង ឈិន ច័ន្ទសុធារី នេះដែ​រ ភ្លា​ម​ៗគេសង្កេតឃើញមាន មហាជនជាច្រើនបានផ្ញើសារលើកទឹកចិត្ត ឲ្យមានខំប្រឹងត​ស៊ូ​ដើ​ម្បីចិញ្ចឹមកូនស្ទើរគ្រប់ៗគ្នា ខណៈមានខ្លះបានសរសេរថា «ពិតហើយត្រូវតែតស៊ូ និងរឹងប៉ឹ​ងឡើ​ង។ ពិតជាល្អណាស់អូន ត្រូវតែរឹងប៉ឹង​​ឡើង ព្រោះប្អូននៅមានកូនទាំងពីរ របស់ប្អូនទៀត!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chin Chansotheary