ព័ត៌មានអន្តរជាតិ ៖ អ្នកកាសែតមួយរូប មានវត្តមានមកពីទីក្រុង ហុងកុង អាចនឹងប្រឈមមុខក្នុង ការជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរូបលោក ត្រូវបានចាប់ឃាត់ខ្លួន នៅ ឯអាកាសយានដ្ឋាន អន្តរជាតិ របស់ប្រទេសថៃ ខណៈលោកភ្ជាប់មកជាមួយនឹងអាវក្រោះក៏ដូចជាមួកសុវត្ថិភាពការពារ ដែលលោកធា្លប់បានភ្ជាប់នឹងខ្លួនលោក ដាក់ការពា រអំឡុង ចេញយកសេចក្តីរាយការណ៍ ពីគ្រោះ ថ្នាក់ វាយ ប្រហារ បំផ្ទុះគ្រាប់បែកអត្ត ឃាត កណ្តាលក្រុងបាងកកប្រទេសថៃកាលពីសប្តាហ៍កន្លង ទៅនេះ ។
លោក Anthony Kwan Hok-chun បុគ្គលិកនៃភ្នាក់ងារកាសែត Initium មានមូលដ្ឋាននៅក្នុងទីក្រុង ហុងកុងនោះ ត្រូវបានចាប់ឃាត់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi អំឡុងពេល ដែលលោកគ្រោងនឹងធ្វើដំណើរហោះហើរ តាម អាកាស ទៅ កាន់មាតុ ប្រទេសវិញ នាថ្ងៃអាទិត្យ កន្លងទៅនេះ ស្របពេលដែលក្រុមការងារ បានប្រទះ ឃើញអាវក្រោះ និងមួកការពារ នៅក្នុងវ៉ាលី របស់លោក ។
គួរបញ្ជាក់ថា ជារឿងសាមញ្ញមួយដែលអ្នកកាសែត តម្រូវអោយពាក់គ្រឿងរណ្តាប់ ការពារខ្លួន ទៅ រាល់បេសកម្មចុះយកព័ត៌មាន ពីទីតាំងកើតហេតុគ្រោះថ្នាក់ផ្សេង ប៉ុន្តែបើយោងតាមច្បាប់ របស់ប្រ ជាជាតិថៃ គឺហាមមិនអោយពលរដ្ឋសាមញ្ញ មានសិទ្ធក្នុងការកាន់កាប់ សម្បទាយោធា ដោយគ្មាន អាជ្ញាប័ណ្ណត្រឹមត្រូវនោះទេ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ៖ ច្បាប់ បញ្ញាត្តិមួយនេះ ទទួល បាននូវការរិះគន់ ក៏ដូចជា មិនអើពើ ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធ ខណៈសារព័ត៌ មាន បរទេស ស្នើ អោយមានសិទ្ធក្នុងការកាន់កាប់សម្បទាយោធាការពារខ្លួនរយៈពេលយូរ ។
ប្រភពបញ្ជាក់អោយដឹងថា ជនជាប់ចោទ លោក Kwan ដែលជាអ្នកកាសែតនោះ គឺ ស្ថិតនៅក្រៅ ឃុំប៉ុន្តែលោកស្ថិតនៅក្រោមការតាមដាននិងស៊ើបអង្កេតនៅឡើយ។លោកនឹងប្រឈមមុខក្នុងការ ជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ក្នុងករណីរកឃើញថា លោកកាន់កាប់សម្បទាយោធាខុសច្បាប់ ។
ក្លឹបអ្នកកាសែតបរទេស ប្រចាំព្រះរាជាណាចក្រថៃអោយដឹងថា ៖ សម្បទាយោធាខាងដើម រួមមាន ដូចជា អាវក្រោះ និងមួកសុវត្ថិភាព ដែលត្រូវបានប្រើដោយក្រុមអ្នកកាសែត វាពុំមែន ជាអាវុធវាយ លុកនោះទេ ដូច្នេះ អ្នកកាសែតគួរតែទទួលបានសិទ្ធក្នុងការបញ្ជាទិញ នាំចូល និង កាន់កាប់ រាល់ សម្បទាមួយចំនួន ក្នុងន័យការពារខ្លួន ។
គួររំឮកថា គ្រោះថ្នាក់បំផ្ទុះគ្រាប់បែកអត្តឃាត នៅ កណ្តាល ទី ក្រុងបាងកក យប់ថ្ងៃទី ១៧ សីហា កន្លងទៅនេះ បានសម្លាប់មនុស្សហោចណាស់ ២០ នាក់ ក្នុង នោះ ៣ នាក់ ជាភ្ញៀវទេសចរ មកពី ចិនដីគោក និង ២ នាក់ មកពីទីក្រុងហុងកុង ។ បច្ចុប្បន្នភាព អាជ្ញាធរ ពាក់ព័ន្ធថៃ កំពុងតែតាមប្រ មាញ់ជនសង្ស័យអទិភាព ដែលកំពុងតែ រត់ គេចខ្លួន ស្ថិត នៅ ក្នុងឈុតសម្លៀកបំពាក់អាវពណ៌ លឿង ៕
- អាន ៖ ប៉ូលីសថៃ កំពុងតែ តាមប្រមាញ់ ជនសង្ស័យបំផ្ទុះគ្រាប់បែកម្នាក់ទៀត ម្តងនេះ ជាស្រ្តី
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា