ថ្មីៗនេះ បើតាមប្រភពព័ត៌មានបានអោយដឹងថា តារាវិទូបានប្រើកែវយឹតThe Hubble
Space Telescope មើលទៅលើផ្ទៃអាកាស និងបានឃើញនូវ តំបន់ដ៏គួរអោយរន្ទត់
មួយ ដែលវាពោរពេញទៅដោយភ្លើងឆេះសន្ធោសន្ធៅនៅលើព្រះអាទិត្យ។
គួរបញ្ជាក់ផងដែរថា គ្រាន់តែឥទ្ធិពល នៃព្រះអាទិត្យ ដែលមានផលប៉ះពាល់មកលើផែនដីយើង
សព្វថ្ងៃនេះ វាមានឥទ្ទិពលគ្រប់គ្រាន់ណាស់ទៅហើយក្នុងការធ្វើអោយ រអាក់រអួលនៅក្នុងវិស័យ
ទូរគមនាគន៍ ចុះទម្រាំតែមានការផ្ទុះឡើងក្នុងតំបន់ដ៏ធំមួយ ដែលគេបានប្រទះឃើញ នៅលើព្រះ
អាទិត្យ មានឈ្មោះថា AR 1520 គឺជាដុំភ្លើងឆេះ ដែលគេអាចសន្មត់បានថា វាមានទំហំធំជាងគេ
សម្រាប់ឆ្នាំនេះ នឹងអាចបំផ្លាញផែនដីនាសប្តាហ៍ក្រោយ។
លើសពីនេះទៅទៀត បើយោងតាមសម្តី របស់តារាវិទូម្នាក់ ដែលមានឈ្មោះថា Alian Lecav-
elier des Etangs រួមទាំងសមាជិកក្រុមរបស់គាត់ផ្សេងទៀត បានអោយដឹងថា ពួកគាត់បានប្រើ
Hubble មួយនោះក្នុងការតាមដានត្រួតពិនិត្យមើលទៅលើបរិយាកាសភពផែនដី បន្ទាប់ពីបានប្រ
ទះឃើញការផ្ទុះឆេះសន្ធោសន្ធៅក្នុងចំណែកនៃព្រះអាទិត្យ ដែលការតាមដានត្រួតពិនិត្យនេះត្រូវ
បានធ្វើឡើងចាប់តាំងពីដើមឆ្នាំ 2010 មកម្ល៉េះ ។
មិនត្រឹមតែប៉ុណ្ណោះ តាវិទូមួយក្រុមនេះក៏បានបញ្ជាក់ថា ទោះបីជាវាមានទំហំ ក៏ដូចជាត្រជាក់ជាង
ព្រះអាទិត្យក៏ពិតមែន តែនៅក្នុងករណីលើកលែងណាមួយវាអាចធ្វើអោយ បរិយាកាសភពផែនដី
អាចមានសីតុណ្ហភាពកើនឡើងដល់ទៅ 1000 Degrees Celsius មិនត្រឹមតែប៉ុណ្ណោះ បរិយាកាស
របស់ភពផែនដី ដែលស្ថិតនៅស្រទាប់ខាងលើ វាប្រឈមមុខនិងការខូចខាតខ្ពស់ ដោយសារតែ
កាំរស្មីអ៊ុលត្រាវីយូឡេ ខ្ពស់ហួសហេតុពេក ។ លោក Lecavelier ក៏បានបន្ថែមថា ៖ ពួកយើង
មិនទាន់ហ៊ានអះអាងនៅឡើយទេ ថាតើ បរិយាកាសរបស់ភពផែនដី នឹងមានសភាពហួតហែង
ជាងនេះ ឬយ៉ាងណា តែពួកយើងក៏កំពុងតែធ្វើការតាមដានទៅលើករណីមួយនេះ។
ថ្វីបើ បរិយាកាសភពផែនដីនាពេលថ្មីនេះ ត្រូវបានគំរាមគំហែងដោយសារកម្តៅហួតហែងក៏ដោយ
បើតាមរបាយការណ៍បានបញ្ជាក់ថា អត្រាកម្តៅដែលគំរាមកំហែងនោះមិនទាន់ឈានដល់ដំណាក់
កាលមួយដែលអាចប្រកាសថាជាហានិភ័យនៅឡើយទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail