CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ក៏កំពុងតែខិតទៅ រកបន្ទាត់គ្រោះថ្នាក់មែនទែនហើយ

ពីរដ្ឋធានីវ៉ាស៊ីនតោន  ៖  បើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្រ្តីការពារជាតិ  សហរដ្ឋ
អាមេរិក លោក Chuck Hagel  បានគូសបញ្ជាក់អោយដឹងថា កូរ៉េខាងជើង ក៏កំពុងតែខិតទៅ
រកបន្ទាត់គ្រោះថ្នាក់មែនទែនហើយ ជាមួយនឹងសកម្មភាពបង្កហេតុរបស់ខ្លួន ​ ដោយអាចនឹង
ធ្វើការបាញ់តេស្តសាកល្បងនុយក្លេអែរលើកទី ៤ របស់ខ្លួនគ្រប់ពេលវេលា នេះបើយោងតាម
ការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស  channelnews-
asia ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងបន្ថែមផងដែរ
ថា សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសសម្ព័ន្ធមិត្ត បានសង្ឃឹមយ៉ាងមុតមាំថារដ្ឋាភិបាល
ក្រុងព្យុងយ៉ាង និងមិនធ្វើអោយស្ថានភាពកាន់តែតានតឹងជាងនេះទៀតទេ ស្របពេលដែល
ទ័ពសហរដ្ឋមេរិក ក៏កំពុងតែប្រុងជើងការ ដើម្បីត្រៀមទប់នូវស្ថានការណ៍ដែលអាចកើតមាន
ឡើង។

លោក Hagel ក៏បានបញ្ជាក់បន្ថែមថា  សហរដ្ឋអាមរិក  បានត្រៀមខ្លួនរួចជាស្រេច  ទាក់ទិន
ទៅនឹងសកម្មភាព  អាចកើតមានឡើងបានគ្រប់ពេល   ខណៈពេលដែលជាការផ្តើមចេញពី
ប្រទេសកូរ៉េខាងត្បូង ។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសេចក្តីថ្លែងការណ៍ របស់មេបញ្ជា
ការជាន់ខ្ពស់ទ័ពអាមេរិក លោក Martin Dempsey ក្នុងសន្និសិទសារព័ត៌មានជាមួយគ្នានោះ
គាត់បានបញ្ជាក់អោយដឹងថា លោកមិនអាចស្មានដឹងទេថាតើ កូរ៉េខាងត្បូង នឹងបំពាក់នុយ
ក្លេអ៊ែរ   នៅលើក្បាលគ្រាប់ម៉ីស៊ីលរបស់ខ្លួន  ឬ យ៉ាងណា  តែគ្រាន់តែបានដឹងថា  ខ្លួនបាន
ត្រៀមជាស្រេចក្នុងការប្រឈមជាមួយនឹង   ស្ថានការណ៍ដ៏អាក្រក់  ដែលអាចកើតមានគ្រប់
ពេល។

គួររំឭកផងដែរថា   ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ​ ស្ថានការណ៍នៅឧបទ្ទីបកូរ៉េ
កាន់តែតានតឹងឡើងៗ បន្ទាប់ពីកូរ៉េខាងជើង បានប្រកាសថាខ្លួន នឹងធ្វើតេស្តសាកល្បងអា
វុធនុយក្លេអ៊ែររបស់ខ្លួនលើកទី  ៤ ក៏ដូចជាម៉ីស៊ីលផងដែរ  គ្រប់ពេលវេលា  ដែលករណីនេះ
ហើយ ក៏បានធ្វើអោយបណ្តាប្រទេសដែលប្រឆាំង   បានត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់
ទម្លាក់  បើសិនជាបាញ់បង្ហោះចូលក្នុងដែនអធិបតេយ្យភាពអាកាសរបស់ខ្លួន  ដែលនៅក្នុង
នោះរួមមាន កូរ៉េខាងត្បូង ក៏ដូចជា ជប៉ុនផងដែរ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia


Tags: international news strange news unbelievable news pic