ព័ត៌មានកីឡា៖ ក្រោយពីលទ្ធផលបានបង្ហាញថា Floyd សម្រេចជ្រើសរើសគូរប្រកួតបន្ទាប់ដែលមិនមែនជាខ្លួន Amir Khan មានការស្មុគស្មាញជាខ្លាំង ដោយក្ដីស្រម៉ៃកន្លងមកអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបរាជ័យ។
ទន្ទឹមនឹងការខកខានមិនបានសម្រេចលើការជម្រើសគូរប្រកួតរបស់ Floyd កីឡាករ Amir Khan ក៏បានទទួចត្អួញតែ្អខ្លាំង ប្រាប់អ្នកសារព័ត៌មានថា" គ្រប់ទីកន្លែងទាំងអស់ មានប្រិយមិត្ដជាច្រើនបានសួរខ្ញុំតែមួយសំនួរថា តើពេលណាទើបខ្ញុំប្រកួតជាមួយ Floyd? ប៉ុន្ដែលទ្ធផលគឺគ្មានអ្វីឆ្លើយតបទៅគេវិញនោះ ទេរហូតមកទល់ពេលនេះ ទើបខ្ញុំដឹងថា Floyd គឺជាកីឡាករដែលកំពុងតែរត់គេចពីខ្ញុំ មិនហ៊ានប្រកួតជាមួយខ្ញុំនោះទេ។ ខ្ញុំបានឮដំណឹងថា Floyd ជ្រើសរើសដៃគូរប្រកួត តែកីឡាករខ្សោយៗតែប៉ុណ្ណោះ ហើយឥលូវខ្ញុំបានយល់ហើយ ថាគាត់ពិតជាជ្រើរើសដៃគូរដូច្នេាះមែន។ តែរឿងមួយទៀត គាត់ជ្រើសរើសកីឡាករដែលខ្សោយៗ ចុះខ្ញុំជាកីឡាករដែលគាត់កន្លងមកយល់ថាខ្សោយ ម៉េចក៏មិនជ្រើសរើសរូបខ្ញុំផង។ ខ្ញុំបានធ្វើការទំនាក់ទំនងជាមួយ ឪពុក និង គ្រូបង្វឹករបស់ Floyd ដើម្បីចរចារ ការប្រកួតនេះ ប៉ុន្ដែ ឪពុក Floyd ថាខ្ញុំជាកីឡាករខ្សោយណាស់ មិនអាចប្រកួតជាមួយ កូនគាត់បានទេ។
Amir Khan បានបដិសេធនឹងកិច្ចពិភាក្សា ជាមួយ ភ្នាក់ងាររបស់កីឡាករ ប៉ាក់គីអៅ លើរឿងការប្រកួតគ្នា នៅក្នុង Dubai នាឆ្នាំក្រោយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene