CamNews

កីឡាអន្តរជាតិ 

រដ្ឋាភិបាលយោធាថៃ បង្គាប់អោយស្ថានីយ៍ទូរទស្សន៍ខ្លួន ចាក់ផ្សាយ World Cup ជាសាធារណៈ

ដូចដែលយើង បានដឹងហើយថា ប្រទេសថៃ កំពុងស្ថិតក្នុង ភាពមិនប្រក្រតីនៅឡើយ ស្របពេល ជាមួយនិង ការប្រកួតបាល់ទាត់ World Cup 2014 នឹងចាប់ផ្តើម នៅយប់នេះហើយ ។



ជាធម្មតា នៅពេលដែល មានកម្មវិធីប្រកួត បាល់ទាត់ធំៗបែបនេះ ស្ថានីយ៍ទូរទស្សន៍ នៅថៃតែងតែ ដាក់តំលៃដើម្បី ទស្សនាតាមទូរទស្សន៍ របស់ខ្លួន ដូចនេះប្រសិនបើ ផ្ទះណាមួយមិនបាន បង់ប្រាក់ ពិសេសដើម្បីទិញប៉ុស្ត៍ នោះមើលទេនោះ នឹងមិនបានទស្សនាឡើយ ។ ឥលូវនេះ ប្រជាជនថៃ អាចនឹងទស្សនា ការប្រកួត World Cup បានដោយសេរី ដូចប្រទេសកម្ពុជា យើងអញ្ចឹងដោយ រដ្ឋា ភិបាលយោធាថៃ បានបញ្ជាអោយ ប៉ុស្ត៍ទូរទស្សន៍ ដែលបានទិញសិទ្ធិ ផ្សាយបន្តផ្ទាល់ ការប្រកួត World Cup នោះត្រូវតែចាក់ផ្សាយ ការប្រកួតជាសាធារណៈ ។ បើតាមប្រភពព័ត៌មាន បានអោយដឹង ថាការធ្វើ បែបនេះគឺជាការ ផ្គាប់ចិត្តមួយរបស់ រដ្ឋាភិបាលយោធាថៃ ដើម្បីលួងចិត្តដល់ ប្រជាជន ដែលគេហៅថា " យុទ្ធនាការ​ សុភមង្គល " ដែលកន្លងមក មានដូចជាការ កាត់សក់និង ការប្រគុំតន្ត្រី Free ផងដែរ ។ ប្រភពព័ត៌មានដដែល បានអោយដឹងថា ស្ថានីយ៍ទូរទស្សន៍ ដែលបានទិញ សិទ្ធិ ផ្សាយបន្តផ្ទាល់នោះ បានទទួលប្រាក់លួងចិត្ត ដល់ទៅ ២១.៥ លានដុល្លារ ពីរដ្ឋាភិបាល ដើម្បីអោយ ចាក់ផ្សាយ ជាសាធារណៈ ។



ប្រភពព័ត៌មាន ផ្សេងទៀតបានអោយដឹងថា រដ្ឋាភិបាលយោធាថៃ មិនខ្លាចនឹងចាយលុយ ឡើយ ព្រោះថាពួកគេ ពិតជាចង់ឈ្នះចិត្ត ប្រជាជនជាខ្លាំង ។ យ៉ាងណាមិញ យប់នេះវេលាម៉ោង ៣ ទាបភ្លឺ ប្រេស៊ីល នឹងប៉ះជាមួយនិង ក្រូអាតដើម្បីបើកឆាក ការប្រកួត World Cup ៕



ប្រែសម្រួល ៖ កុសល
ប្រភព ៖ bbc 


Tags: football thailand coup junta world cup