CamNews

ព័ត៌មានអន្តរជាតិ 

ញ៉ាក់សាច់ រថភ្លើងល្បឿនលឿន ១៧៧ គ.ម ក្នុងមួយម៉ោង បុកហើយ មិនស្លាប់ទៀត

មិនគួរអោយជឿ  ៖ ក្រុមមនុស្សដែលជាប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត មានភាពភ្ញាក់ផ្អើលជា
ខ្លាំង    ខណៈពេលដែលបានទទួលព័ត៌មានថា ​  បុរសម្នាក់     ដែលត្រូវជាពលរដ្ឋមកពីក្រុង
Michigan រដ្ឋ Indiana សហរដ្ឋអាមេរិក   មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺគ្រាន់
តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ ក្រោយពីរថភ្លើងល្បឿនលឿនដល់ទៅ ១៧៧ គ.ម ក្នុង
មួយម៉ោងបើកបុក   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មាន
បរទេស huffingtonpost ។

គួររំឭកផងដែរថា   បុរសដែលជាជនរងគ្រោះរូបនោះ  មានឈ្មោះថា Darryle See វ័យ ២២
ឆ្នាំ ត្រូវបានរថភ្លើងបុកនាវេលាម៉ោងប្រមាណជាង ១១ និង ៣០ នាទី ព្រឹក កាលពីថ្ងៃសុក្រ
កន្លងទៅនេះ​ ខណៈពេលដែលគាត់ដើរនៅលើផ្លូវរថភ្លើងបណ្តើរ ស្តាប់កាសបណ្តើរ។

ជាការពិត​ សម្លេងស៊ីភ្លេត្រូវបានគេបន្លឺឡើង  តែលោក Darryle មិនបានស្តាប់លឺនោះទេ ក៏
ព្រោះតែកាសស្តាប់ចំរៀងនៅនឹងត្រចៀក ។   បើទោះជាមានការខំប្រឹងជាន់ហ្វ្រាំងក៏ដោយ
ជនរងគ្រោះរូបនេះ​   ក៏ត្រូវបានរថភ្លើងមួយគ្រឿងនោះបុក  ពោលគឺខ្ទាតដល់ទៅ ២០ ហ្វឺត
ឯណោះ។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា លោក Darryle បាននិយាយបញ្ជាក់ក្តែងៗថា លោកពិត
ជាមិនអីនោះទេ ខណៈពេលដែលសម្រាកព្យាបាលនៅលើគ្រែមន្ទីរពេទ្យ។ ដោយឡែក បើ
យោងតាមសម្តីមន្ត្រីផ្លូវការប្រចាំតំបន់នេះ     លោក  John Boyd  គូសបញ្ជាក់អោយដឹងថា
ក្នុងបទពិសោធន៍ការងារជាង ២០  ឆ្នាំកន្លងមកនេះ លោកមិនធ្លាប់បានឃើញករណីដ៏កម្រ
និងចម្លែកមួយនេះនោះទេ    ពោលគឺ  ដល់ថ្នាក់រថភ្លើងល្បឿនលឿន  បុកហើយនៅតែមិន
ស្លាប់ទៀត​ តែបែរជារងរបួសស្រាលទៅវិញ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលទស្សនិកជននិយមគាំទ្រ មាននៅខាងក្រោម ៖

- មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈស្រ្តីម្នាក់ ស្លាប់ហើយ រស់ឡើងវិញ ក្នុងអំឡុងពេល ៤២
នាទីក្រោយ

- រត់រកពេទ្យជួយ ខណៈជាប់ សម នៅក្នុងប្រដាប់ភេទ ក្រោយប្រើវាជា ឧបករណ៍សិច
- ប្រទះឃើញវីដេអូ ក្រុមក្មេងទំនើង លេងល្បែងគ្រោះថ្នាក់ រងការរិះគន់ យ៉ាងចាស់ដៃ ពី
បណ្តាអ្នកលេង អ៊ិនធើណេត

ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost