CamNews

មិនគួរឲ្យជឿ 

រត់រកពេទ្យជួយ ខណៈជាប់ សម នៅក្នុងប្រដាប់ភេទ ក្រោយប្រើវាជា ឧបករណ៍សិច

ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមវេជ្ជបណ្ឌិត បើកប្រតិបត្តិការដោយធ្វើការវះកាត់ទៅលើលោក
តា មានវ័យ ៧០ ឆ្នាំម្នាក់ យកចេញនូវ សម ប្រវែងជាង ១០ ស.ម  ពីក្នុងលឹង្គរបស់គាត់ នេះ
បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា     លោកតាវ័យ ៧០ ឆ្នាំ ចូលនិវត្តន៍មួយនេះ​  បានធ្វើដំណើរទៅកាន់​មន្ទីរ
ពេទ្យមួយកន្លែង  មានទីតាំងស្ថិតនៅក្រុង  Canberra ប្រទេស Australia បន្ទាប់ពីគាត់មាន
អារម្មណ៍ថាឈឺចាប់ជាខ្លាំង  ក្រោយពី  សម មានប្រវែង ១០ ស.ម មួយនេះ បានដោតចាក់
ចូលទៅក្នុងលឹង្គរបស់គាត់   ដោយអចេតនា  ខណៈពេលដែលគាត់បានប្រើប្រាស់វា ធ្វើជា
ឧករណ៍សិច(ឧបករណ៍ជួយខ្លួនឯង) ។

ជាការពិត បន្ទាប់ពីមានការឆ្លុះ x-ray  ទើបក្រុមវេជ្ជបណ្ឌិត ពិតជាមានភាពស្រឡាំងកាំងជា
ខ្លាំង ខណៈពេលដែលបានដឹងឭនូវករណីដ៏កម្រមួយនេះ ។   តែទោះជាយ៉ាងណា ក៏ដោយ
បើយោងតាមសម្តីក្រុមវេជ្ជបណ្ឌិត  អោយដឹងថា  កិច្ចអន្តរាគមន៍ជាពិសេស ក្នុងការវះកាត់
និងធ្វើឡើង ដើម្បីជួយលោកតារូបនេះ ។     គ្រូពេទ្យនិយាយថា វាគឺជារឿងមិនធម្មតាមួយ
ខណៈពេលដែលបានឃើញ វត្ថុមួយនេះ សៀតជាប់ទៅក្នុងលឹង្គយ៉ាងដូច្នេះ។ លើសពីនេះ
ក្រុមគ្រូពេទ្យបានអះអាងបន្ថែមអោយដឹង ករណីនេះ   ស្តែងអោយឃើញថា  វាជាគំនិតច្នៃ
ប្រឌិតមួយដែលក្រុមមនុស្សតែងធ្វើឡើងដោយមិនអាចហាមបាន ខណៈនៅតែម្នាក់ឯង។

ដោយឡែក   បើយោងតាមរបាយការណ៍  International  Journal of Surgery Case Report
ក៏បានចុះផ្សាយនូវបញ្ជីវត្ថុមួយចំនួន  ដែលបានជាប់គាំង   នៅក្នុងខ្លួនមនុស្សរួមមានដូចជា
ខ្សែលួស សោរ ច្រាសដុះធ្មេញ ទ៉ែរម៉ូម៉ែត្រ  ជាដើ​ម ។  ជាការពិត  ខណៈពេលដែលមានករ
ណីទាំងនេះ      កើតឡើងហើយ   ក្រុមមនុស្សដែលជាជនរងគ្រោះ  ព្យាយាមដោះស្រាយវា
ដោយខ្លួនឯង ក៏ដោយសារតែភាពអាម៉ាស់ តែអ្វីដែលនឹកស្មានមិនដល់នោះគឺថា ស្ថានភាព
ជម្ងឺកាន់តែអាក្រក់ជាងមុន ដូច្នេះមានតែរកជំនួយពីក្រុមវេជ្ជបណ្ឌិត ទើបជាការប្រសើរ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងទៀត ដែលមិត្តអ្នកអាននិយម មាននៅខាងក្រោម៖

- ជិះស្គីក្តារ  លេងជាមួយទឹកសមុទ្រ  ពោរពេញទៅដោយសម្រា ម អត្ថបទរំជួលចិត្ត អប់រំ
អោយមានការយក ចិត្តទុកដាក់

- ប្រទះឃើញវីដេអូ ក្រុមក្មេងទំនើង  លេងល្បែងគ្រោះថ្នាក់ រងការរិះគន់ យ៉ាងចាស់ដៃ ពី
បណ្តាអ្នកលេង អ៊ិនធើណេត

- ស្តេចចេញបញ្ជា យកទៅពេទ្យ ដោយផ្ទាល់ ខណៈមានគីឡូធ្ងន់ជាងគេ លើលោក (មាន
វីដេអូ)

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដឹមីរ័រ


Tags: X-ray released Canberra Australia FORK removed