CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូគ្រោះថ្នាក់ព្រឺក្បាល រថយន្តបើកក្នុងល្បឿនលឿន ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ពីអាកាស

ព័ត៌មានអន្តរជាតិ ៖ វាគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ទត់មួយ និងមានការទស្ស
នាច្រើនជាងគេនៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល នោះគឺវីដេអូគ្រោះថ្នាក់ស្តី
ពីរថយន្តដឹកទំនិញធន់ធំមួយគ្រឿង    បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ  បន្ទាប់ពីហោះសំកាំង
ខ្លួនលើអាកាស ក្រោយពីបានបើកបរក្នុងល្បឿនមួយដ៏លឿន។

យ៉ាងណាមិញ បើយោងតាមសម្តី លោក  Benny Wright ជាអ្នកបង្ហោះវីដេអូគ្រោះថ្នាក់នេះ
ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ក៏ដូចជាសាក្សីបានឃើញហេតុការណ៍នេះផ្ទាល់ បានគូស
បញ្ជាក់អោយដឹងថា គាត់ពិតរន្ធត់ហួស ខណៈពេលដែលបានឃើញហេតុការណ៍បែបនេះ
ផ្ទាល់នឹងភ្នែកនោះ។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅក្នុងរដ្ឋ Indiana សហរដ្ឋ
អាមេរិក។ ដោយឡែក កាលដែលបានឃើញហេតុការណ៍គ្រោះថ្នាក់​​ ដ៏រន្ធត់មួយនេះហើយ
នោះ  លោក  Benny Wright  ក៏បានស្ទុះទៅកន្លែងកើតហេតុ  ដើម្បីធ្វើកិច្ចជួយអន្តរាគមន៍
ថាតើពិតជាមនុស្សទទួលរងរបួសយ៉ាងណាខ្លះនោះ។

យ៉ាងណាមិញ មិនទាន់មានប្រភពផ្លូវការណាមួយ  បញ្ជាក់ច្បាស់នៅឡើយនោះទេ ពីទំហំ
នៃការខូចខាត ក៏ដូចជាមនុស្សរងរបួស  ឬក៏ស្លាប់នៅឡើយនោះទេ ក្រោយពីជួបនឹងគ្រោះ
ថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល


Tags: Speeding truck High speed Horrible accident exploded Benny Wright Indiana