CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់រន្ធត់ ១៥ គ្រឿង បុកបន្តគ្នា សម្លាប់មនុស្ស ៣​ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ បើតាមការអះអាង អោយដឹង ពីអាជ្ញាធរ ផ្លូវការ ប្រចាំ រដ្ឋ Indiana សហរដ្ឋអាមេរិក អោយដឹងថាយ៉ាងហោចណាស់ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណីគ្រោះថ្នាក់ ចរាចរណ៍ ដ៏គួរអោយរន្ធត់ ពោលគឺ រថយន្តដឹកទំនិញ ធន់ធំ បុកបន្តកន្ទុយគ្នា ដល់ទៅ ១៥ គ្រឿង នៅ តាមបណ្តោយផ្លូវហាយវេ Interstate 94 ក្នុងរដ្ឋមួយនេះ ផ្ទាល់តែម្តង ខណៈមានអាកាសធាតុត្រជាក់ ធ្លាក់ព្រិលខ្លាំង ។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ ដ៏រន្ធត់មួយនេះ បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ នេះ ។ យ៉ាងណាមិញ បើយោងតាមសម្តី លោក John Sullivan ជាមន្រ្តីប៉ូលីសផ្លូវការ ប្រចាំតំបន់បាន អះអាងអោយដឹងថា ភ្លាមៗនោះ អ្វីៗគ្រប់យ៉ាង ពិតជា រញ៉េរញ៉ៃ ជាខ្លាំង ។ ជាការពិត មិនត្រឹមតែមាន មនុស្ស ស្លាប់បាត់បង់ជីវិត តែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏មានក្រុមមនុស្ស មានគ្នាដល់ទៅ ២៣ នាក់ ផ្សេងទៀត ទទួលរងរបួសផងដែរ ក្នុងនោះ ៣ នាក់ ទទួលរង របួសធ្ងន់ ខណៈពេលដែលពួកគេទាំង អស់គ្នា ត្រូវបានមន្រ្តីមាន សមត្តកិច្ច បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងស្រុក មានទីតាំងក្បែរកន្លែង កើតហេតុ ជាទីបំផុត។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា គេក៏ឃើញមានខ្សែអាថ៍វីដេអូចេញផ្សាយ អោយដឹងពី ទិដ្ឋភាពរួម គ្រោះថ្នាក់ នៅកណ្តាលផ្លូវ ពោរពេញទៅដោយព្រិលធ្លាក់ សក្បុស ខណៈមាន ការផ្តិតវីដេអូ ពីសំណាក់ ឧទ្ធម្ភាគចក្រ ពីខាងលើ។ គួររំឭកផងដែរថា ជាមួយនឹង អាកាសធាតុព្រិល ធ្លាក់ខ្លាំង បើតាមការអោយដឹង មានពេលខ្លះ ពេលដែលបានរថយន្តនោះ គេអាចសម្លឹងមើលឃើញរថ យន្តនៅពីរមុខ តែមួយទៅ ពីរគ្រឿងតែប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Speeding truck High speed Horrible accident exploded Benny Wright Indiana